ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រីលង្កា បញ្ជូនកុងតឺន័រផ្ទុកកាកសំណល់ខុសច្បាប់ចំនួន ២១គ្រឿង ត្រឡប់ទៅចក្រភពអង់គ្លេសវិញ

80

មន្ត្រីគយស្រីលង្កាបានបញ្ជាក់ប្រាប់ទីភ្នាក់ងារ AFP ថា កុងតឺន័រទាំងនោះមានចំនួន ២១គ្រឿង ផ្ទុកសំរាមប្រមាណ ២៦០តោន បានមកដល់កំពង់ផែដ៏សំខាន់មួយរបស់រដ្ឋធានីកូឡំបូ នៅចន្លោះខែកញ្ញា ឆ្នាំ២០១៧ និងខែមីនា ឆ្នាំ២០១៨កន្លងទៅ។ កុងតឺន័រទាំងនោះទៀតសោត ដើមឡើយគឺសម្រាប់ដឹកកំរាលព្រំដែលប្រើប្រាស់រួចប៉ុណ្ណោះ ប៉ុន្តែពួកគេបានបន្លំផ្ទុកកាកសំណល់មន្ទីរពេទ្យផងដែរ។

អ្នកនាំពាក្យគយលោក Sunil Jayaratne បានប្រាប់ AFP នៅថ្ងៃអាទិត្យនេះថា «ក្រុមហ៊ុនដឹកជញ្ជូនបានយល់ព្រម បញ្ជូនត្រឡប់កុងតឺន័រទាំង ២១ នោះ ទៅប្រទេសដើមវិញហើយ»។ លោកបានបន្ថែមថា «យើងកំពុងធ្វើការដើម្បីទទួលបានសំណង ពីអ្នកដែលទទួលខុសត្រូវលើការនាំចូលសំរាមទាំងនោះ ចូលក្នុងប្រទេស»

គួរជម្រាបថា ប្រទេសជាច្រើននៅអាស៊ី ដែលមានការធុញទ្រាន់ជាខ្លាំង ក្នុងការប្រែក្លាយជាកន្លែងផ្ទុកសំរាម របស់ក្រុមប្រទេសអ្នកមានមួយចំនួន ក៏បានចាប់ផ្តែមបង្វែរកាកសំណល់ទាំងនោះទៅកាន់ប្រទេសប្រភពដើមវិញ៕

អត្ថបទដែលជាប់ទាក់ទង