ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៣៣លាននាក់ ស្លាប់ជាង ១លាននាក់ និងជាសះស្បើយជិត ២៥លាននាក់

88

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៧,៣២០,៦៦៩នាក់ ស្លាប់ចំនួន ២០៩,៤៥៣នាក់ និងជាសះស្បើយចំនួន ៤,៥៥១,៦៣៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៦,០៧៣,៣៤៨នាក់ ស្លាប់ចំនួន ៩៥,៥៧៤នាក់ និងជាសះស្បើយ ៥,០១៣,៣៦៧នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៤,៧៣២,៣០៩នាក់ ស្លាប់ ១៤១,៧៧៦នាក់ និងជាសះស្បើយ ៤,០៦០,០៨៨នាក់។

អត្ថបទដែលជាប់ទាក់ទង