ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ទទួលឧបករណ៏ជាសម្ភារៈ និង ទឹកថ្នាំសម្លាប់មេរោគ ជំងឺកូវីដ-១៩ចំនួន១០មុខ ស្មើនិងទឹកប្រាក់ ៧,១៩៣.៤០ដុល្លារពីក្រុមហ៊ុនឆាយវ៉ាង ឯ.ក

76

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញទទួលឧបក រណ៏ជាសម្ភារៈ និងទឹកថ្នាំសម្លាប់មេរោគ ជំងឺកូវីដ-១៩ ចំនួន១០មុខ ស្មើនិងទឹកប្រាក់៧. ១៩៣.៤០ដុល្លារពីក្រុមហ៊ុន(ឆាយវ៉ាងឯ.ក) ក្រោមអធិបតីភាព លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងលោក ឧកញ៉ាតាំង គួង ប្រធានក្រុមហ៊ុន(ឆាយវ៉ាងឯ.ក) នាព្រឹកថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២០ នៅសាលារាជធានី ភ្នំពេញ ។
នៅក្នុងពិធីប្រគល់និងទទួលនោះ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរ គុណ ចំពោះ លោកឧកញ៉ា តាំង គួង ប្រធានក្រុមហ៊ុន(ឆាយវ៉ាងឯ.ក) ព្រមទាំងសហការី ដែល បានផ្ដល់ជាឧបករណ៏ សម្ភារៈ និងទឹកថ្នាំសម្លាប់មេរោគកូវីដ-១៩ ចំនួន១០ ប្រភេទស្មើនិងទឹកប្រាក់ ចំនួន៧.១៩៣.៤០ ដុល្លារ(ប្រាំពីរពាន់មួយរយកៅសិប បីដុល្លារនិង សែសិបសេន) ជូនរដ្ឋបាលរាជធានីភ្នំ ពេញ ដើម្បីចាត់ វិធានការទប់ស្កាត់ការរីក រាលដាល នៃមេរោគកូវីដ(Covid-19) ។
លោក មាន ចាន់យ៉ាដា បានបន្ដថា៖ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយ មនុស្សធម៌ និងគុណធម៌ខាងលើនេះ លោកឧកញ៉ា តាំង គួង ពិតជាបាន រួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជ ធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ក្នុងការចាត់វិ ធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ (Covid-19) ហើយឧបរករណ៏ជាសម្ភារៈ សម្លាប់មេរោគកូវីដ-១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ និងយក មកដាក់ឲ្យមន្ដ្រីរាជការ នៅរដ្ឋបាលរាជធានី ភ្នំពេញទាំងអស់បានប្រើប្រាស់ជាប្រយោជន៏ រួម ហើយឧបករណ៏ និងសម្ភារៈទាំងនេះ ក្រុមហ៊ុនបានផ្ដល់ជូន មកឲ្យរដ្ឋបាលរាជធានីបានទាន់ពេលវេលា។
សម្ភារៈនឹងទឹកថ្នាំសម្លាប់មេរោគកូវីដ-១៩ ដែលផ្ដល់ជូនពេលនេះមាន៖ទី១ ទូសម្រាប់បាញ់សម្លាប់មេរោគ០១ទូ,ទី២.ទឹកអាលកុល,ឧបករណ៏សម្រាប់បាញ់លាងដៃនិងជេល (អាកុលស្ងួត)សរុបជាទឹកប្រាក់ ៧,១៩៣.៤០ដុល្លារ ។
លោកមាន ចាន់យ៉ាដា បានបន្ដថា៖ នេះជាទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមឈាមដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាត់ត្បាតពីមេរោគកូវីដ-១៩(Covid-19)។
លោកមាន ចាន់យ៉ាដា ក៏បានអគុណដល់លោក ឧកញ៉ាតាំង គួយ ប្រធានក្រុមហ៊ុន(ឆាតវ៉ាងឯ.ក)ដែលតែងតែជួយជាសម្ភារៈរាជរដ្ឋាភិបាល ពិសេសដល់ រដ្ឋបាលរាជធានី ភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់។ ជាថ្មីម្តងទៀត ក្នុងនាម តំណាងឲ្យក្រុមប្រឹក្សា រាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ និងប្រជាពលរដ្ឋទាំង អស់នៅរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមជូនពរឲ្យក្រុមហ៊ុន(ឆាយវ៉ាងឯ.ក) បន្ដរកស៊ីទទួលទានមានបានជួបតែសេចក្ដីសុខរីកចម្រើនគ្រប់ពេលវេលារហូត៕ សំរិត

អត្ថបទដែលជាប់ទាក់ទង