ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​លោក ហ៊ុន សាមុត​៖ ​លោកគ្រូ​ប​ង្ទឹ​ក​ដើរតួ​យ៉ាងសំខាន់ ​ក្នុង​ការកសាង​ធនធាន ​អត្ត​ព​លិ​ក​ឆ្នើម​ដើម្បី​សម្រេច​ចក្ខុវិស័យ​របស់ CAMSOC ក៏ដូចជា​សហព័ន្ធ​ខ្លួន​ផ្ទាល់​

49

​ភ្នំពេញ​៖​ការបិទ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កីឡា​អុកចត្រង្គ​កម្រិត​ជាតិ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​បាន​បើក​ជា​ផ្លូវការ​ហើយ​ក្នុង​ឳ​កាស​នេះ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ហ៊ុន សាមុត ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា និង​លោក​អនុប្រធាន​សហព័ន្ធ សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​ក្រោម​ការឧបត្ថម្ភ​ថវិកា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​នៅ​សាលប្រជុំ​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​។​
​លោក ទុយ វិច្ឆិកា អ្នកគ្រប់គ្រង​វគ្គ​បាន​រាយការណ៍​ថា វគ្គ​បណ្តុះបណ្តាល​នេះ​ប្រព្រឹត្តទៅ​រយៈពេល​០៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៥ ដល់ ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា ដែល​ដឹកនាំ​ដោយ​លោកគ្រូ ហូ​យ សូ​ណា និង​លោកគ្រូ ប៊ិន គា​សេង ដោយ​ប្រើប្រាស់​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ឆ្នាំ​២០២០ តាម​ការកំណត់​ជា​បី​មុខសញ្ញា​ចំណាយ គឺ​ការងាររដ្ឋបាល​២០% ការងារ​បណ្ដុះបណ្ដាល​៣៥% និង​ការងារ​ប្រកួត​៤៥%​។
​យោងតាម​របាយការណ៍​ពី​លោកគ្រូ​ឧទ្ទេស​ប្រចាំ​វគ្គ ការសិក្សា​អស់​រយៈពេល​០៥​ថ្ងៃ​ដោយមាន​ការខិតខំ​ប្រឹង​ប្រែង ការយកចិត្តទុកដាក់​ប្រកបដោយ ភាព​ទទួលខុសត្រូវ យើង​ទទួលបាន​នូវ​លទ្ធផល​រួមមាន​និទ្ទេស​ល្អ​ចំនួន ១៩​នាក់ និទ្ទេស​ល្អ​ប​ង្កួ​រ​ចំនួន ០៦​នាក់ និង​និទ្ទេស​មធ្យម​ចំនួន ០៧​នាក់​។​
​លោក ហ៊ុន សាមុត បាន​មានប្រសាសន៍ថា វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កីឡា​អុកចត្រង្គ​កម្រិត​ជាតិ នាពេលនេះ ពិត​ជាមាន​សារៈសំខាន់​ក្នុងការ ពង្រឹង និង​ពង្រីក​បាន​នូវ​ធនធានមនុស្ស ដើម្បី​ធ្វើការ​អភិវឌ្ឍ​វិស័យ​កីឡា​អុកចត្រង្គ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​ទទួលបាន​នូវ​លទ្ធផល​ល្អ​ក្នុង​ការប្រកួត​ថ្នាក់ជាតិ​ក៏​ដូច​សំដៅលើ​ឆាក​អន្តរជាតិ​នានា ។​ទន្ទឹមនឹងនេះ តួនាទី​របស់លោក​គ្រូ​ទាំងអស់​ដែលជា​សិក្ខាកាម​បាន​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​ត្រូវ​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការកសាង​ធនធាន​កីឡាករ​-​កីឡាការិនី​ឆ្នើម ដើម្បី​សម្រេចបាន​ចក្ខុវិស័យ​របស់ CAMSOC ក៏ដូចជា​សហព័ន្ធ​ខ្លួន​ផ្ទាល់ និង​ប្រជាជន​កម្ពុជា​ទាំងអស់​ដែល​កំពុង​ទន្ទឹង​រងចាំ​នូវ​លទ្ធផល​ដ៏​ល្អ​នេះ​។​
​លោក​បន្តថា អុកចត្រង្គ​ជា​កេរ​មរតក​របស់​ដូនតា​ខ្មែរ​យើង គឺជា​ប្រភេទ​កីឡា​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ (CAMSOC) ជ្រើសរើស​បញ្ចូល​ទៅក្នុង​ប្រភេទ​កីឡា​មាន​សក្ដានុពល និង​មាន​ប្រជាប្រិយភាព​ខ្ពស់​មួយ​ក្នុងចំណោម​១៧​ប្រភេទ​កីឡា​របស​កម្ពុជា​សម្រាប់​ការប្រកួត​កីឡា​SEA GAMES លើក​ទី​៣២ មានន័យថា គឺជា​ប្រភេទ​កីឡា​នឹងត្រូវ​ទទួលបាន​ចំណាត់​ល្អ​ក្នុងការ​ដណ្ដើម​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​នោះ​៕


អត្ថបទដែលជាប់ទាក់ទង