ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបជាក់ស្តែង ករណីលួចមានស្ថានទម្ងន់ទោស ដោយសារការគាស់ទម្លុះទម្លាយ​ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់

51

ភ្នំពេញ៖
នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០១និង៣០នាទីរំលងអធ្រាត្រ ក្រោមការបញ្ជាដឹកនាំរបស់លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ កម្លាំង​ប៉ុស្ដិ៍​នគរបាលរដ្ឋបាលដង្កោ សហការជាមួយ​កម្លាំងជំនាញ បានចុះបង្ក្រាបជាក់ស្តែង ករណីលួចមានស្ថានទម្ងន់ទោស ដោយសារការគាស់ទម្លុះទម្លាយ​និងឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ត្រង់ចំណុចឃ្លាំងគ្មាន លេខ ផ្លូវ២១៧ ស្ថិនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមនិង​វត្ថុតាងយកមកសាកសួរនីតិវិធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង