នគរបាលឃាត់ព្រះសង្ឃក្លែងក្លាយ ពីបទឆបោក បញ្ជូនទៅតុលាការ
ភ្នំពេញ ៖ ព្រះសង្ឃមួយអង្គបានដើរបិណ្ឌបាតខុសពេលម៉ោង មានការសង្ស័យប្ដឹងនគរបាលហៅមកស្នាក់ការប៉ុស្តិ៍ ដើម្បីសាកសួរនាំចុងក្រោយគបុរសម្នាក់ស្លៀកស្បង់ជាព្រះសង្ឃក្លែងក្លាយ ឃាត់ខ្លួនករណីឆបោកបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង២រសៀលថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅណុចមុខផ្ទះលេខ៦០ ភូមិ១ ផ្លូវម៉ៅសេទុង សង្កាត់ បឹងត្របែក ខណ្ឌចំការមន ។
បុរសឈ្មោះ អ៊ិន ទេពហៅសាយ អាយុ ៣០ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅសង្កាត់ដើមគរ ខណ្ឌទួលគោក ក្រុងភ្នំពេញ ឃាត់ខ្លួនពីបទឆបោក ក្លែងបន្លំឯកសណ្ឋាន។
នគរបាលថា មុនកើតហេតុបានបុរសសង្ឃក្លែងក្លាយស្លៀកពាក់ និងដើរបិណ្ឌបាត តាមផ្ទះប្រជាពលរដ្ឋប្រាប់ថា មានបុណ្យផ្កាដោយវត្តនៅខេត្តឆ្ងាយខ្វះខាតលុយសាងសង់ ហើយប្រជាពលរដ្ឋប្ដឹងអាជ្ញាធរឲ្យចុះមកត្រួតពិនិត្យដោយសង្ស័យដើរបិណ្ឌបាត ខុសពេលវេលាហើយនគរបាល បានអញ្ជើញព្រះមកប៉ុស្តិ៍រដ្ឋបាល ហើយក៏សាកសួរនាំទើបព្រះសង្ឃ១អង្គ បានឆ្លើយថា គាត់មិនមែនព្រះសង្ឃពិតប្រាកដទេ គ្រាន់តែអត់លុយកាក់ចាយគ្មានកន្លែងស្នាក់ នៅក៏បន្លំនិងទៅទិញស្បង់លោកនៅផ្សារស្ទឹងមានជ័យ១ ឈុតតម្លៃ៩ម៉ឺនរៀល ហើយដើរបិណ្ឌបានរយៈពេល៣ដង ហើយក្នុង១ថ្ងៃដើរបិណ្ឌបាតបាន៥ទៅ៧ម៉ឺនរៀល តែដើរបិណ្ឌបាតលើទី៣ បានលុយតែ៩ពាន់រៀល ក៏នគរបាលឃាត់អប់រំតែម្ដងទៅ ។
មន្ត្រីធម្មការសាលាខណ្ឌចំការមន បានបញ្ជាក់ថា ក្រោយពីសាកសួរនាំរួចដឹងថា បុរសខាងលើនេះ ជាព្រះសង្ឃក្លែងក្លាយមិនមែនព្រះសង្ឃ មានវត្តអារាមត្រឹមត្រូវ សូម្បីតែកន្លែងស្នាក់នៅផ្ទាល់ខ្លួនគ្មានផង សូមជំរាបជូនជាសាធារណៈមេត្តាជ្រាប ដើម្បីធ្វើអប់រំនិងដោះស្បង់ចេញឲ្យស្លៀកពាក់ខោអាវធម្មតាវិញ និងណែនាំបញ្ឈប់ការប្រព្រឹត្តអំពើបំផ្លាញសាសនាព្រះពុទ្ធ
សាសនាយើងខូចអស់ត្រូវតែកែប្រែខ្លួន ធ្វើជាមនុស្សល្អនិងគេការងារមិនខ្វះ សូម្បីតែសំណង់មួយថ្ងៃ៤ម៉ឺនរៀលយ៉ាងតិច ហើយបានដោះស្បង់ចេញប្រគល់ឲ្យនគរបាល ដើម្បីបញ្ជូលចាត់ការតាមនីតិវិធីច្បាប់ ។
លោក ហុង ចាន់ថេង នាយប៉ុស្តិ៍រដ្ឋបាលបឹងត្របែក បានឲ្យដឹងថា ក្រសួងធម្មការនិងសាសនា បានអប់រំពិតមែន នគរបាលផ្នែកយុត្តិធម៌បានឃាត់បុរសឈ្មោះ អ៊ិន ទេព ហៅសាយ ពីបទឆបោក (ឆបោក ក្លែងបន្លំឯកសណ្ឋាន) កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌចំការមន ចាត់ការតាមនីតិវិធីច្បាប់ ៕