រដ្ឋបាលខណ្ឌចំការមនយក អំណោយនិងថវិកាប្រគល់ ជូនរដ្ឋបាលរាជធានីភ្នំពេញ ទុកចែកជូនប្រជាជនរងគ្រោះដោយទឹកជំនន់
ភ្នំពេញ៖កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះរដ្ឋបាលខណ្ឌចំការមន ដែលដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បាននាំយកនូវអំណោយជាគ្រឿងបរិភោគដែលសាលាខណ្ឌចំការមនទើបទទួលបានពីសប្បុរសជននានានៅក្នុងមូលដ្ឋានខណ្ឌចំការមន ដោយយកមកប្រគល់ជូនទៅរដ្ឋបាលរាជធានីភ្នំពេញ ដេីម្បីបែងចែកជូនដល់ដៃបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះនិងរងគ្រោះដោយទឹកជំនន់ពោលគឺជំនន់ទឹកភ្លៀងនាចុងរដូវវស្សានាំនេះគឺឆ្នាំ២០២០។
លោកថេង សុថុល អភិបាលខណ្ឌចំការមនបានអោយដឹងថាចំពោះអំណោយជាគ្រឿងបរិភោគដែលបានប្រគល់ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃនេះរួមមាន៖អង្ករ ចំនួន ០១តោន,មី ចំនួន ១១កេសធំ,ទឹកត្រី ចំនួន ៥០យួរ,ទឹកស៊ីអ៉ីវ ចំនួន ៥០យួរ,ត្រី ខកំប៉ុងចំនួន ០៤កេស,ទឹកបរិសុទ្ធ ចំនួន ៥០កេសនិងថវិកា ចំនួន ១,០០០ដុល្លារផងដែរ៕