ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងកម្ទេចគ្រឿងផ្ទុះ ចំនួន ៤២នាក់បំពេញបេសកកម្មនៅ ប្រទេសម៉ាលី វិលត្រឡប់មកមាតុភូមិកម្ពុជាវិញ កំពុងធ្វើចត្តាឡីស័ក

71

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះការវិលត្រឡប់មកមាតុភូមិកម្ពុជាវិញរបស់កង កម្លាំងកម្ទេចគ្រឿងផ្ទុះ (EOD) លេខ២៣១ ចំនួន ៤២នាក់ ក្នុងនោះមានស្ត្រី១នាក់ ដែលជាកងទ័ពចុងក្រោយរបស់កម្ពុជា នៅប្រទេសម៉ាលី ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី ដោយជោគ ជ័យ និងបាននាំកិត្យានុភាពជូនជាតិកម្ពុជា។

ពិធីទទួលកងកម្លាំងកម្ទេចគ្រឿងផ្ទុះ (EOD) លេខ២៣១ ត្រូវបានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងថ្នាក់ដឹកនាំកងទ័ពមួកខៀវមួយចំនួននៅព្រលាន យន្តហោះ VIP។ សូមបញ្ជាក់ថា នៅក្នុងដំណាក់រាតត្បាតជំងឺកូវីដ-១៩ ជាសកលនេះ មានកងទ័ពមួកខៀវកម្ពុជា ចំនួន ៣០០នាក់ ដែលក្នុងនោះមានស្ត្រីចំនួន ២១នាក់ ដែលបានបញ្ចប់បេសកកម្មរបស់ខ្លួនក្រោមឆត្រអង្គការសហប្រជា ជាតិ ពីប្រទេសម៉ាលី ចំនួន៣ លើក និងប្រទេសស៊ូដង់ខាងត្បូងចំនួន ១លើក ដែលបានវិលត្រឡប់មកដល់ប្រទេសកម្ពុជា ដោយសុខសុវត្ថិភាព។ ក្រោយត្រឡប់មកដល់ព្រលានយន្តហោះភ្លាមកងកម្លាំងកម្ទេចគ្រឿងផ្ទុះ ត្រូវមន្ត្រីក្រសួងសុខាភិបាលយកសំណាក និងបញ្ជូនមកធ្វើចត្តា ឡីស័ក តាមវិធានសុខាភិបាលរយៈពេល១៤ថ្ងៃ នៅវិទ្យាស្ថានហ្វឹកហ្វឺន បណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាពបោស សំអាតមីន និងកាកសំណល់សង្រ្គាម ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រធានគណៈកម្មាធិការជាតិ ជូនដល់កងកម្លាំងកម្ទេចគ្រឿងផ្ទុះលេខ២៣១ ដែលទើបបញ្ចប់បេសកកម្មស្វែងរកសន្តិភាព នៅក្នុងប្រទេសដែលហួងហែងដោយសារតែភ្លើងសង្គ្រោម ដែលបានលះបង់គ្រប់បែបយ៉ា ដើម្បីលើកស្ទួយកិត្តិយសកម្ពុជា នៅលើឆាកអន្តរជាតិជាដើម។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ការបញ្ជូនកងកម្លាំងកម្ទេចគ្រឿងផ្ទុះទាំង ៤២នាក់ ទៅធ្វើចត្តាឡីស័កតាមវិធានសុខាភិបាលនេះ គឺដើម្បីស្វែងរកជំងឺកូវីដ-១៩ បើទោះបីជាកងទ័ពរបស់យើង បានធ្វើតេស្តនៅប្រទេសដែលកំពុងបេសកកម្មរកមិនឃើញមានវិជ្ជមានជំងឺកូវីដ-១៩ ក៏ដោយ ដែលចំណុចទាំងនេះ គឺជាយកចិត្តទុកដាក់យ៉ាងធំធេងពីសុខភាពពីសំណាក់ថ្នាក់ដឹកនាំ។ ដូច្នេះសូមកងទ័ពដែលត្រូវធ្វើចត្តាឡីស័កទាំង អស់ស្តាប់តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងក្រុមគ្រួពេទ្យដែលកំពុងតែប្រចាំការនៅកន្លែងធ្វើចត្តាឡីស័ក នៅទៅនោះជាដើម។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានជូនពរដល់កងទ័ពមួកខៀវកម្ពុជាទាំង អស់ដែលបញ្ចប់បេសកកម្មរបស់ខ្លួននៅក្រៅប្រទេស ដែលកំពុងធ្វើចត្តាឡីស័ក សូមឱ្យជួបប្រទះតែសេចក្តីសប្បាយជារៀងរហូតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង