ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាយសម្ព័ន្ធ នឹង​បើក​វគ្គ​គ្រូ​បច្ចេកទេស កម្រិត​១ នៅ​កំពង់ឆ្នាំង​

105

​ ​
​ភ្នំពេញ​៖​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​នឹង​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បច្ចេកទេស​កម្រិត​១(Level 1 ClassP-1 and P-2)​ដែល​នឹង​​មាន​សិក្ខាកាម​ចូលរួម​ចំនួន​២២​រូប​ដែល​ក្នុងនោះ​មាន​៦​រូប​ជានា​រី ។​
​ ​
​បើតាម​ការគ្រោងទុក​វគ្គ​នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៧​ដល់​ថ្ងៃទី​១៣​វិច្ឆិកា​ដោយ​ប្រើប្រាស់​ថវិកា​របស់​ក្រសួង​អប់រំ​យុវជន និង កីឡា ។​
​លោក​ណ​យ ផា​ណា​ដែលជា​អគ្គលេខាធិការ​របស់​ស​ហ​ព័ន្ធ​បាន​ឲ្យ​ដឹងថា​វគ្គ​នេះ​ឧទ្ទេសនាម​ដោយ​រូបលោក​ផ្ទាល់ និង លោក​សោ សុ​ផេង ។​
​ ​
​លោក​បន្តថា​មូល​ហេតុដែល​សហព័ន្ធ​សម្រេច​ជ្រើស​រើ​យ​យក​ខេត្តកំពង់ឆ្នាំង​ដើម្បី​បើក​វគ្គ​បែបនេះ​ដោយសារតែ​ខេត្ត​មួយ​នេះ​​មាន​ទីតាំង​អំណោយផល​ល្អ ព្រមទាំង​មាន​ឧបករណ៍​សម្រាប់​ការអនុវត្តន៍ ។ គ្រប់​វគ្គ​សិក្សា​ទាំងអស់​ការសិក្សា​ទ្រឹស្ដី​ត្រូវ​ត​ឬ​ផ្សារភ្ជាប់​ជាមួយនឹង​ការអនុវត្តន៍ ។​
​ ​
​សូមបញ្ជាក់ថា​នេះ​ជា​វគ្គ​ទី​២​ហើយ​ដែល​បាន​បើក​នូវ​ខេត្តកំពង់ឆ្នាំង ។ តាមពិត​សហព័ន្ធ​មានបំណង​បើក​វគ្គ​ឲ្យ​បាន​គ្រប់​ខេត្ត​ទាំង​​អស់​ដែលមាន​ក្លិប​កីឡា​កាយសម្ព័ន្ធ​តែ​ដោយ​ខេត្ត​ភាគច្រើន​នៅតាម​បណ្ដា​ស្រុក​ហើយ​ប្រសិនបើ​ទៅ​បើក​វគ្គ​នៅ​ទីនោះ​សិក្ខាកាម​នឹង​មិនមាន​កន្លែង​សម្រាក​ក្នុងអម្លុង​ដែល​វគ្គ​កំពុងតែ​ដំណើរការ​នោះ ។​
​ ​
​លោក​ណ​យ ផា​ណា​បាន​អះអាងថា​ពេលនេះ ជា​តំណាក់​កាលដែល​ត្រូវ​ពង្រឹង​ក្លិប​ហេតុនេះ​សហព័ន្ធ​ត្រូវតែ​បណ្ដុះបណ្ដាល​ដល់​គ្រូ​​បច្ចេកទេស​ទាំង​កម្រិត​១ និង​កម្រិត​២​ឲ្យ​បាន​ទូទាំងប្រទេស ។​សូមបញ្ជាក់ថា​កីឡា​កាយសម្ព័ន្ធ​មាន​២​ប្រភេទ​គឺ​កីឡា​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិក​(Aerobic) និង កីឡា​កាយសម្ព័ន្ធ​អាក​ទី​ស្ទីក​(Artistic) ។​
​ ​
​លោក​អគ្គលេខាធិការ​ស​ហ​ព័ន្ធ​រូបនេះ​បាន​អរគុណ​ដល់​ក្រសួង​អប់រំ​យុវជន និង កីឡា​ដែល​តែងតែ​គាំទ្រ​ថវិកា​ដល់​សហព័ន្ធ​រប​ស់​ដើម្បី​ដំណើរការ​វគ្គ​នានា​រៀងរាល់ឆ្នាំ ៕

អត្ថបទដែលជាប់ទាក់ទង