ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ១នាក់ និងសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន(ICE)ទម្ងន់ ៧គ.ក្រ

122

 

ភ្នំពេញ៖
នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបើកកិច្ចប្រតិបត្តិការ បង្ក្រាប ករណីរជួញដូរគ្រឿងញៀនទ្រងទ្រាយធំ នៅរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ១នាក់ និងសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន(ICE)ទម្ងន់ ៧គ.ក្រ។

ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង ១៣:៤០នាទី កម្លាំងជំនាញ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១១) ដឹកនាំដោយលោក ឧ ទោ សុី ផល្លា លោក វ ឯក ជាវ តុលា នាយករងមន្ទីរ និង លោ វ ឯក សេង ឃុនណាង នាយការិយាល័យ ព្រមទាំងមានការសម្របសម្រួល ដឹកនាំ ពីសំណាក់ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង បានដំណើរការ ស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាប ករណីជួញដូរគ្រឿងញៀន នៅចំណុចផ្លូវ៥A បូរី លឹមឈាងហាក់ ស្ថិតក្នុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ជា ចាន់ដារ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ វត្ថុតាងចាប់យកបាន សារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន(ICE)ទម្ងន់ ៧គ.ក្រ ៦២២ ក្រាម។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង ខាងលើ បានកសាងសំណបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង