ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរ រវាងរថយន្ត បុកម៉ូតូ បណ្តាលឲ្យស្លាប់ ២ នាក់ របួសធ្ងន់ ១ នាក់ ,តៃកុងឡានរត់បាត់

93


កោះកុង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្ត បុកនឹងម៉ូតូ នៅចំណុច រង្វង់មូលអេស៊ីលីដា ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បណ្តាលឲ្យស្លាប់ ២ នាក់ របួសធ្ងន់ ១ នាក់ នៅយប់ថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ១០.១៥ នាទីយប់ ។

ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា ជនរងគ្រោះ ១/ ឈ្មោះ ស៊ិន ពៅ ភេទស្រី អាយុ ២៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិ-សង្កាត់ កើតហេតុ ស្លាប់ពេលបញ្ជូនមកព្យាបាល នៅមន្ទីពេទ្យ ។ ២/ ឈ្មោះ ស៊ិន ពេជ្យ ភេទស្រី អាយុ១៩ឆ្នាំ
ទីលំនៅបច្ចុប្បន្ន ភូមិ-សង្កាត់ កើតហេតុ ស្លាប់ពេលបញ្ជូនមកព្យាបាល នៅមន្ទីពេទ្យ ។ ៣/ ឈ្មោះ ស៊ីន ពុំ ភេទស្រី អាយុ ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិ-សង្កាត់ កើតហេតុ របួសធ្ងន់ ។
សពរងគ្រោះ ទាំងពីរត្រូវបានសាច់ញាតិដាក់តម្កល់នៅមន្ទីពេទ្យខេត្ត រីឯអ្នករងរបួសធ្ងន់ កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យខេត្ត
ចំណែក រថយន្តបង្កបេីករត់បាត់ ករណីនេះ កម្លាំងនគរបាលកំពុងស្រាវជ្រាវ ៕

អត្ថបទដែលជាប់ទាក់ទង