ទូកកម្ពុជានៅកូរ៉េខាងត្បូង ប្រារព្ធពិធីរំលឹកខួបលើកទី៦៧ រួចហើយមានរៀបចំដាល់អំបុកអបអរសាទរថែមទៀត
ភ្នំពេញ៖កាលពីថ្ងៃទី៨ខែវិច្ឆិកា ឆ្នាំ២០២០ លោកឡុង ឌីម៉ង់ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណះរដ្ឋកូរ៉េ និងសហការី បានប្រារពពិធីអបអរសាទរ ខួបអនុស្សាវរីយ៏លេីកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ និងខួបកំណេីតកងយោធពលខេមរភូមិន្ទ នៅមជ្ឍមណ្ឌលវប្បធម៌ខ្មែរ នៅទីក្រុងអានសាន ដោយមានមន្ត្រីរាជការស្ថានទូត និងក្រុមគ្រួសារ និសិត្ស អនិកជនខ្មែររស់នៅកូរ៉េ ពលករ ពលការនី និងភ្ញៀវជនជាតិកូរ៉េចូលរួមប្រមាណជាង៨០នាក់។
កម្មវិធីខាងលើក៏បានរៀបចំបញ្ចាំងនូវវីដេអូឯកសារស្ដីពីការតស៊ូដណ្ដើមឯករាជ្យជាតិ រំលឹកអំពីប្រវត្តិសាស្ត្រកម្ពុជាអំពីការតស៊ូរបស់បុព្វបុរស ការបង្រួបបង្រួមជាតិ រហូតទទួលបានសន្ដិភាពពេញលេញដូចបច្ចុប្បន្ន និងបានរៀបចំឲ្យអង្គពិធីទាំងមូលចូលរួមច្រៀងចម្រៀងបទ ពង្សាវតារខ្មែរ ជនជាតិខ្មែរ និងបទដែនដីខ្មែរ ដោយពរពេញដោយក្ដីរំភើប រំជើបរំជួល។
ជាមួយគ្នានេះ លោកឯកអគ្គរាជទូត និងសហការី ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ ក៏បានប្រារពពិធីដាល់អំបុក និងអកអំបុក បង្ហាញពីវប្បធម៍ខ្មែរ ប្រកបដោយភាពរីករាយ ដោយគោរពតាមវិធានការសុវត្ថិភាពរបស់អាជ្ញាធរដើម្បីបង្កាទប់ស្កាត់នៃការរីករាលដាលនៃមេរោគកូវីដ១៩៕