ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូកកម្ពុជានៅកូរ៉េខាងត្បូង ប្រារព្ធពិធីរំលឹកខួបលើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ​ ជាមួយនឹងការរៀបចំពិធីដាល់អំបុក អបអរសាទរ បង្ហាញពីវប្បធម៍ខ្មែរ

100

ភ្នំពេញ៖  ស្ថានទូកកម្ពុជានៅកូរ៉េខាងត្បូងបានប្រារព្ធពិធីរំលឹកខួបលើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិនិងខួបកំណេីតកងយោធពលខេមរភូមិន្ទជាមួយគ្នានោះក៏មានការរៀបចំពិធីដាល់អំបុកអបអរសាទរបង្ហាញពីវប្បធម៍ខ្មែរ ប្រកបដោយភាពរីករាយ និងបានគោរពតាមវិធានការសុវត្ថិភាពរបស់អាជ្ញាធរដើម្បីបង្កាទប់ស្កាត់នៃការរីករាលដាលនៃមេរោគកូវីដ១៩ផងដែរ។

  ពិធីនេះបានធ្វើឡើងកាលពីថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២០នៅមជ្ឍមណ្ឌលវប្បធម៌ខ្មែរ នៅទីក្រុងអានសានក្រោមវត្តមានលោកឡុង ឌីម៉ង់ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណះរដ្ឋកូរ៉េ មន្ត្រីរាជការស្ថានទូតនិងក្រុមគ្រួសារនិសិត្សអនិកជនខ្មែររស់នៅកូរ៉េពលករពលការនីនិងភ្ញៀវជនជាតិកូរ៉េចូលរួមប្រមាណជាង៨០នាក់។

     កម្មវិធីខាងលើក៏បានរៀបចំបញ្ចាំងនូវវីដេអូឯកសារស្ដីពីការតស៊ូដណ្ដើមឯករាជ្យជាតិ រំលឹកអំពីប្រវត្តិសាស្ត្រកម្ពុជាអំពីការតស៊ូរបស់បុព្វបុរស ការបង្រួបបង្រួមជាតិ រហូតទទួលបានសន្ដិភាពពេញលេញដូចបច្ចុប្បន្ន និងបានរៀបចំឲ្យអង្គពិធីទាំងមូលចូលរួមច្រៀងចម្រៀងបទ ពង្សាវតារខ្មែរ ជនជាតិខ្មែរ និងបទដែនដីខ្មែរ ដោយពរពេញដោយក្ដីរំភើបរំជើបរំជួល។

  ជាមួយគ្នានេះលោកឯកអគ្គរាជទូតនិងសហការីព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិក៏បានប្រារពពិធីដាល់អំបុក និងអកអំបុក បង្ហាញពីវប្បធម៍ខ្មែរ ប្រកបដោយភាពរីករាយ ដោយគោរពតាមវិធានការសុវត្ថិភាពរបស់អាជ្ញាធរដើម្បីបង្កាទប់ស្កាត់នៃការរីករាលដាលនៃមេរោគកូវីដ១៩៕

 

អត្ថបទដែលជាប់ទាក់ទង