ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការខេត្តកណ្ដាល ផ្ដល់អំណោយដល់ ប៉ូលិសកៀនស្វាយ ទុកជាការលើកទឹកចិត្ត

70

 

កណ្ដាល៖នាថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០២០នេះលោកស្នងការប៉ូលិសខេត្តកណ្ដាលឈឿន សុចិត្តបានចុះទៅកាន់អធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយដោយបានជួបសំណេះសំណាលជាមួយប៉ូលិសស្រុកកៀនស្វាយជាច្រើនរយនាក់ក្ន្ងនោះដោយមានមតិលើកឡើងថ្លែងកោតសរសើរមិនដាច់ពីមាត់ទៅកាន់លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយដែលបានខិតខំបំពេញការងារនិងដឹកនាំកម្លាំងមន្រ្តីប៉ូលិសទូទាំងស្រុកបានល្អប្រសើរក្នុងការចេញល្បាតពួនស្ទាក់នៅតាមបណ្ដាភូមិ ឃុំក្នុងមូលដ្ឋានស្រុកកៀនស្វាយដោយរក្សាការពារបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈជូនដល់ប្រជាជនដោយរស់នៅប្រកបដោយភាពកក់ក្ដៅសុខសាន្តស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពហើយមិនតែប៉ុណ្ណោះលោកអធិការកៀនស្វាយបានកសាងអង្គភាពបានល្អប្រសើរផងដែរ។ហើយលោកស្នងការប៉ូលិសខេត្តកណ្ដាលក៏បានស្នើដល់លោកអធិការប៉ូលិសកៀនស្វាយព្រុំ សំណាងអោយបន្តស្នាដៃនេះបន្តទៀតហើយការងារទទួលបានជោគជ័យដ៏រាប់ណាមានការចូលរួមយ៉ាងផុលផុសពីសំណាក់លោកអធិការរង នាយផ្នែកនិមួយៗ និងតាមបណ្ដាប៉ុស្ដិ៍ទាំងអស់ព្រមទាំងលោក លោកស្រី ជាមន្រ្តីក្រោមឱវាទទាំងអស់ផងដែរ។
ខណៈពេលសំណេះសំណាជាមួយកងកម្លាំងប៉ូលិសស្រុកកៀនស្វាយនាឱកាសនោះលោកឈឿន សុចិត្ត ស្នងការប៉ូលិសខេត្តកណ្ដាលក៏
បាននាំយកនូបអំណោយមកចែកជូនដល់ដៃកងកម្លាំងប៉ូលិសស្រុកកៀនស្វាយរួមមាន៖១-មីចំនួន១៥០កេះ
២-អង្ករ ចំនួន ០៨បាវ ៣-ទឹកស៊ីអ៉ីវ ១០យួ និងថវិកាចំនួន២,០០០,០០០,រៀលទុកជាការលើកទឹកចិត្តដល់កងកម្លាំងប៉ូលិសស្រុកកៀនស្វាយដែលបានបំពេញការងាររបស់ខ្លួនជូនប្រជាជនដោយមិនគិតពីការនឿយហត់ទាំងយប់ទាំងថ្ងៃនៅក្រោមកម្ដៅថ្ងៃ,ភ្លៀងរលឹមឬ ខ្យល់ពោលគឺពួកគាត់មានទឹកចិត្តសប្បាយរីករាយនិងការងារបម្រើប្រជាជន។
ជាមួយគ្នានេះដែរលោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយក្នុងនាមតំណាងអោយមន្រ្តីប៉ូលិសទាំងដែលជាកូនចៅក្រោមឱវាទដោយសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកស្នងការខេត្តកណ្ដាលឈឿន សុចិត្ត ដែលជានិច្ចកាលតែងតែអញ្ជើញចុះមកជួបសំណេះសំណាលជាមួយកងកម្លាំងប៉ូលិសស្រុកកៀនស្វាយដោយបានផ្ដល់នូវភាពកក់ក្ដៅនិងបានផ្ដល់អំណោយ និង ថវិកាជាហូរហែរក្នុងការលើកទឹកចិត្តដល់កូនចៅដែលជាមន្រ្តីក្រោមឱវាទផងដែរ៕

អត្ថបទដែលជាប់ទាក់ទង