ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាគ្រឿងញៀន០២នាក់ ត្រូវបាននគរបាលស្រុកបាណន់ បង្រ្កាបឃាត់ខ្លួនបញ្ជូនទៅតុលាការ

47

បាត់ដំបង៖កាលពីថ្ងៃទី៨ខែ វិច្ឆិកា​ ឆ្នាំ​២០២០​ អនុវត្តតាម​មតិដឹកនាំរបស់លោកឧត្តម​សេនីយ៍ត្រី​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបា​ត់​ដំបង​ ក៏ដូចជាយោបល់របស់លោកឧត្តមសេនីយ៍ត្រី​ សុវណ្ណ​ គឹមហាក់​ ស្នងការរងទទួលបន្ទុក​ដឹក​នាំ​អធិការដ្ឋាននគរបាលស្រុក​បាណន់ និងមតិណែ​នាំជំ​នាញពីលោក​ឧត្តមសេនីយ៍ត្រី​ កុយ​ ហៀ​ង​ស្នង​ការរង​ទទួលផែនជំនាញ​លោក​វរ​សេ​នី​​យ៍ឯក​ ប៉ាន់​ វ៉ាន់នី​​ អធិការនគរបាលស្រុកបា​ណ​ន់​ បានដឹក​នាំ​បង្ក្រាបករណីរក្សាទុកជួញដូរ​ ឬដឹកជញ្ជូន​ដោយខុស​ច្បាប់នូវសារធាតុញៀនមួយករណី​នៅចំ​ណុ​ច​​ភូមិតាគ្រាម​ ឃុំតាគ្រាម​ ស្រុកបា​ណន់​ ខេត្ត​បាត់​ដំបង​ ដោយឃាត់ខ្លួនជនសង័្ស​យចំ​នួន​០២​នាក់គឺ៖
១-ឈ្មោះ​ ទូច​ សីហា​ ហៅសីភេទប្រុ​ស​អាយុ​ ៣២​ឆ្នាំរស់​នៅ​ភូមិតាគ្រាម​ ឃុំតាគ្រាម​​ស្រុក​បាណន់​ ខេត្តបា​ត់​ដំបង​
២-ឈ្មោះ​ ពឿត​ សុឃឿត​​ ហៅ​ម៉ៅ​ភេទប្រុសអា​យុ​១៨ ឆ្នាំ​រស់នៅភូមិថ្មី​​ ឃុំតាគ្រាម​ ស្រុកបា​ណ​ន់​ ខេត្តបាត់ដំបង
​-ធ្វេីការដកហូរបាន៖
១-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន​ ម៉ាទឹកកក​ICE ចំនួ​ន​ ​១៦ថង់ទម្ងន់២,៩០ក្រាម
២-ម៉ូតូចំនួន០១គ្រឿង​
៣-ទូរស័ព្ទ​ដៃចំនួន០២គ្រឿង​ និងសម្ភារៈសម្រាប់​ប្រេីប្រាស់គ្រឿងញៀនមួយចំនួន

នៅពេលនេះនគរបាលស្រុកបានបញ្ជូន​មុខ​សញ្ញា​និងវត្ថុតាងមកកាន់​ការិយាល័យជំនាញ​ដេីម្បីរៀបចំ​បញ្ជូនទៅកាន់អយ្យការអមសា​លា​ដំបូងខេត្តបាត់ដំបងដេីម្បីចាត់ការបន្តតាមនីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង