ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោង​បញ្ជូន​កីឡាករ ទៅ​ហាត់​នៅក្រៅ​ប្រទេស តាំងពី​ពាក់កណ្ដាល​ឆ្នាំ​២០១៩ ត្រូវ​ពន្យារ​ដល់ពេលនេះ​

115

​ភ្នំពេញ​៖​លោក​ណ​យ ផា​ណាស​អគ្គលេខាធិការ​សហ​ព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បាន​សម្ដែង​នូវ​ការខកចិត្ត​ជាខ្លាំង​ដោយសារតែ​​គម្រោង​បញ្ជូន​កីឡាករ កាយសម្ព័ន្ធ​ទៅ​ហាត់​នៅ​ប្រទេស​ចិន​ត្រូវបាន​ពន្យារ​មកដល់ពេលនេះ​ដោយសារតែ​មេរោគ​កូ​វីដ ១៩​រាតត្បាត​ពិភព​លោក​យើង​នេះ ។​

​ ​​លោក​បាន​បញ្ជាក់ថា​សហ​ព័ន្ធ​របស់​លោកមា​នគ​ម្រោ​ង​បញ្ជូន​កីឡាករ​កាយសម្ព័ន្ធ​ផ្នែក​អាក​ទី​ស្ទីក​(Artistic)​ចំនួន​១០​រូប​ទៅ​ហ្វឹក​​ហាត់​រយៈពេល​យូ​នៅ​ប្រទេស​ចិន​ត្រូវបាន​អូសបន្លាយ​ដោយសារតែ​កូ​វីដ ១៩ ។​សហព័ន្ធ​មួយ​នេះ​មាន​គម្រោង​បញ្ជូន​កីឡាករ​ទៅ​ហាត់​តាំងពី​​ពាក់កណ្ដាល​ឆ្នាំ​២០១៩​មកម្ល៉េះ​តែ​មកទល់ពេលនេះ​ជិត​នឹង​ដាច់​ឆ្នាំ​២០២០​ទៅហើយ​នៅតែ​មិនទាន់បាន​បញ្ជូនទៅ​ហាត់ ។​ ​

​ឆ្នាំ​២០២១​គឺជា​ឆ្នាំ​ដែល​លោក​មាន​ជំនឿ​ចិត្ត​ថា​នឹង​បាន​បញ្ជូនទៅ​ហាត់​មិន​ខាន ។​ការហ្វឹកហាត់​នៅក្រៅ​ប្រទេស​កីឡាករ​នឹងមាន​​ការរីកចម្រើន​ព្រោះ​នៅ​ទីនោះ​ទាំង​ស​ម្ផា​រៈ​ហ្វឹកហាត់ ទាំង​អាហារូបត្ថម្ភ​សុទ្ធតែ​ល្អ​នឹងមាន​ស្ដង់ដារ មិនតែប៉ុណ្ណោះ​ឧិ​កាស ឬ លេស​នានា​របស់​​កីឡាករ​ដើម្បី​គេចវេស​ពី​ការហ្វឹកហាត់​គឺ​មិនអាច​ក់ត​មាន​ឡើយ ។​ ​

​ក្នុង​ថា​នៈ​ជា​អ្នកបច្ចេកទេស​មួយរូប​របស់​កីឡា​កាយសម្ព័ន្ធ​លោក​ផា​ណា​បាន​សម្ដែង​នូវ​ការបារម្ភ​ពី​ហា​នី​ភ័យ​នៃ​បច្ចេកទេស​ព្រោះ​ប្រ​​ភេទ​កីឡា​នេះ​ត្រូវតែ​ហាត់​ដោយ​មិនអាច​អាក់ខាន​បានឡើយ ។​បន្ទាប់ពី​ផ្អាក​មួយរយៈ​ដោយសារ​កូ​វីដ​១៩​នោះ​ពេលនេះ​កាយសម្ព័ន្ធ​បាន​ស្ដារ​ឡើងវិញ​នូវ​គុណ​ផល​របស់ខ្លួន ។​ទាំង​បច្ចេកទេស ទាំង​កម្លាំងកាយ​ត្រូវបាន​ស្ដារឡើងវិញ​ពេលនេះ​កីឡាករ កីឡាការិនី​កំពុងតែ​រក្សា​នូវ​គុណ​​ផល​របស់ខ្លួន និង កំពុងតែ​ធ្វើ​ឲ្យ​កើនឡើង​ថែមទៀត​ទាំង​កម្លាំង និង បច្ចេកទេស ។​

​ ​ពេលនេះ​សហព័ន្ធ​បាន​ត្រៀម​កីឡាករ​ចំនួន​២០​រូប​ដែល​ក្នុងនោះ​ផ្នែក​អាក​ទី​ស្ទីក​ចំនួន​១០​រូប និង អា​អេ​រ៉ូ​ប៊ិក​()Aerobic)​ចំនួន​១០​រូប​​និង​មាន​បម្រុង​៣​រូប ។ ក្នុងចំណោម​ពួកគេ​នេះ​ប្រសិនបើ​នរណា​ខុសពី​ប្រក្រតី​នឹងត្រូវ​ផ្លាស់ប្ដូរ​ចេញ​ដោយ​ដាក់​អ្នក​ដែល​ល្អ​ជាង​ជំនួស​វិញ ។​

​សូមបញ្ជាក់ថា​សម្រាប់​ប្រភេទ​កីឡា​កាយសម្ព័ន្ធ​ទោះបីជា​កម្រិត​អូឡាំពិក​ក៏​ហាត់​ត្រឹមតែ​៥​ម៉ោង ឬ ៥​ម៉ោង​កន្លះ ឬ ៦​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​​ថ្ងៃៗ ។​​

​លោក​អគ្គលេខាធិការ​រូបនេះ​បានដាក់​ផែនការ​ដណ្ដើម​មេដាយ​ឲ្យ​បាន​ក្នុង​ស៊ី​ៅ​ហ្គេម​ឆ្នាំ​២០២១​នៅ​ប្រទេស​វៀតណាម​តែ​ការតាំង​ចិត្ត​​នេះ​ក៏បាន​ធ្វើ​ឲ្យ​លោក​ខកចិត្ត​ខ្លាំង​ដែរ​ដោយសារតែ​កូ​វីដ ១៩ ។​ទោះបី​មានការ​ខកចិត្ត​ក៏​លោក​នឹង​បង្កើន​សមត្ថភាព​កីឡាករ កីឡាការិនី​របស់​​លោក​ឲ្យ​បាន​កាន់តែ​ល្អ​ដើម្បី​ត្រៀម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ ៕

អត្ថបទដែលជាប់ទាក់ទង