ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានផ្សារបន្លែច្បារអំពៅ ៖ ធ្វើការណែនាំដល់ បងប្អូនអាជីវករ គិតគូរថែទាំសុខភាព

64


ភ្នំពេញ ៖កាលពីព្រឹកថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២០នេះលោកសាន់ ប៊ុនណា ប្រធានផ្សារបន្លែច្បារអំពៅ ខណ្ឌច្បារអំពៅបានចុះត្រួតពិនិត្យនៅតាមបណ្ដាតូបឬស្តង់លក់ដូរអីវ៉ាន់ឬទំនិញដោយធ្វើការណែនាំទៅដល់បងប្អូនប្រជាជនដែលជាអាជីវករលក់ដូរអីវ៉ាន់តាមកញ្ជើរ កញ្រ្ចែងដោយស្នើរអោយពួកគាត់មានការគិតគូរខ្ពស់ក្នុងការរស់នៅដោយត្រូវយកចិត្តទុកដាក់មើលថែទាំសុខភាព និង ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកសាន់ ប៊ុនណា ប្រធានផ្សារបន្លែច្បារអំពៅបានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថាដោយមានការណែនាំដោយផ្ទាល់ពីលោកអភិបាលរាជធានីភ្នំពេញឃួង ស្រេង មកគណៈកម្មការផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញត្រូវតែអនុវត្តន៍នូវវិធានការអោយបានមឹងម៉ាត់អោយស្របទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាត់នៃការឆ្លងរាលដាលរលកលើកទី២នៃកូវីដ១៩ដែលបានកើតមានឡើងនៅប្រទេសកម្ពុជា។ដោយឡែកគណៈកម្មការផ្សារបន្លែច្បារអំពៅដោយបានយកនូវគោលការណ៍ថាពោលគឺស៊ូបាត់បង់នូវអតិថិជនមួយចំនួន…តែមិនត្រូវអោយកូវី១៩ឆ្លងចូលសហគមន៍ជាដាច់ខាត។ហើយជាមួយគ្នានោះដែរក្នុងន័យដោយមានការគិតគូយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីបញ្ហានេះជារៀងរាល់ថ្ងៃជាប្រចាំនោះខាងគណៈកម្មការផ្សារបន្លែច្បារអំពៅបានចុះត្រួតពិនិត្យដោយធ្វើការវាស់កំដៅ ធ្វើការអប់រំអោយបងប្អូនអាជីវករ និង អតិថិជនត្រូវតែពាក់ម៉ាស់និងធ្វើអនាម័យអោយបានជាប្រចាំរៀងរាល់ថ្ងៃមុនពេលចេញ ចូល កមកាន់ទីផ្សារបន្លែច្បារអំពៅ។
លោកសាន់ ប៊ុនណាប្រធានផ្សារបន្លែច្បារអំពៅបានមានមតិលើកឡើងដោយបានធ្វើការណែនាំទៅដល់បងប្អូនអាជីវករ និង អតិថិជនផ្សារបន្លែច្បារអំពៅថាត្រូវស្តាប់តាមការចាក់ផ្សព្វផ្សាយតាមមេក្រូ នៅក្នុងភូមិសាស្រ្តដែលខ្លួនរស់នៅសព្វថ្ងៃនេះ និងស្ដាប់តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដែលឱ្យយើងចេះ មើលថែទាំ សុខភាពឱ្យបានល្អប្រសើរ ដើម្បីទប់ស្កាត់នៃការឆ្លងរាលដាលនៃមេរោគ កូវីដ១៩។ដូចនេះយើងរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង