ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃទី២​ ឃាត់ខ្លួនជនសង្ស័យម្នាក់​ ក្រោយពីធ្វេីសកម្មភាពឆក់ខ្សែករបានសម្រេច​ តែរត់មិនរួច

39

 

ភ្នំពេញ៖ជនសង្ស័យម្នាក់​ ក្រោយពីធ្វេីសកម្មភាពឆក់ខ្សែករ​ ពីស្ត្រីម្នាក់បានសម្រេច​ ក្រោយមកក៏បានជិះម៉ូតូរត់គេចខ្លួន​ តែជនសង្ស័យរូបខាងលេី​ ភ័យក៏បើកម៉ូតូជុលទៅបុកនិងម៉ូតូអ្នកធ្វើដំណើរតាមផ្លូវបណ្ដាលឲ្យដួល​ ក៏ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង​ ៧ព្រឹកនា ថ្ងៃទី១០​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ នេះដែលស្ថិតនៅចំណុចសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

​ ជនសង្ស័យឈ្មោះ ចាន់ មនោរង្សី ហៅរង្សី​ ភេទប្រុស អាយុ​ ២៧ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​ ដឹកអនឡាញ​ (ប្រើប្រាស់នូវសារធាតុញៀន​)​ ស្នាក់នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកឯជនរងគ្រោះឈ្មោះ លាងអុី ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ លក់បន្លែ​ ស្នាក់នៅផ្ទះជួលសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន៖​ ម៉ូតូ មួយគ្រឿង​ ម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IL-1681 (ជាមធ្យោបាយធ្វើសកម្មភាពរបស់ជនសង្ស័យ),​ ទូរស័ព្ទ​ មួយគ្រឿង ម៉ាក oppo ពណ៍ស្វាយ,​ ខ្សែករលោហធាតុពណ៍លឿងទុំ​ បន្តោងគ្រប់មូល ចំនួន​ មួយខ្សែ ជារបស់ជនរងគ្រោះដែលដកហូតពីជនសង្ស័យ ហេីយបានប្រគល់ឲ្យជនរងគ្រោះវិញ​។

នៅមុនកើតហេតុនាព្រឹកថ្ងៃទី១០​ ខែវិច្ឆិកា ឆ្នាំ២០២០ជនរងគ្រោះ គាត់បានជិះម៉ូតូ​ មួយគ្រឿង​ ម៉ាក​ PCX ពណ៌ស​ ពាក់ផ្លាក់លេខ​ ភ្នំពេញ 1HJ-9779 ចេញពីកន្លែងលក់បន្លែ​ ក្នុងគោលបំណងយករម៉កទៅផ្ញើរនៅសាលារៀន ពេលជនរងគ្រោះជិះម៉ូតូមកដល់ចំនុចផ្លូវលេខ២៧៤ កែង២០៥សង្កាត់ទួលស្វាយព្រៃទី២ ស្រាប់តែមានជនសង្ស័យម្នាក់​ ជិះម៉ូតូ មួយគ្រឿង​ ម៉ាក់ស្ដុបពី ពណ៍ខ្មៅ ពាក់ផ្លាកលេខ​ ភ្នំពេញ 1IL-1681 ជិះមកពីក្រោយ​ជនរងគ្រោះ រួចធ្វើសម្មភាពលូកដៃឆ្វេងឆក់យកខ្សែកររបស់ជនរងគ្រោះបានសម្រេចរួចជិះម៉ូតូគេចខ្លួន ភ្លាមៗនោះ​ ជនរងគ្រោះ​ ក៏បានស្រែកចោរៗ ខណ:នោះ​ ជនសង្ស័យភ័យក៏បើកម៉ូតូជុលទៅបុកជាមួយនិងម៉ូតូអ្នកធ្វើដំណើរតាមផ្លូវបណ្ដាលឲ្យដួលបន្ទាប់មកកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ដែលល្បាត​ បា​នទៅដល់កន្លែងកើតហេតុ​ នឹងបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលេី​ រួមនិងវត្ថុតាងយកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី២ ដើម្បីសាកសួរតែម្ដង។

ជនសង្ស័យខាងលេី​ រួមនិងវត្ថុតាង ត្រូវកម្លាំងសមត្ថកិច្ច​ បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់ការតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង