ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ​កាន់កាប់​ និង​ដឹក​ជញ្ជូន​អាវុធ​

66

​ដោយ​អនុវត្ត​វិធានការ​ជំនាញ​ និង​មានការ​សម្របសម្រួល​ពី​លោក​ គុ​ជ​ គឹ​ម​ឡុ​ង​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​វេលា​ម៉ោង​១៥​និង​០០​នាទី​ថ្ងៃ​ដដែល​ កម្លាំង​ជំនាញកា​រិ​យាយ​ល័ន​គ​របាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​នាំ​ខ្លួន​ ឈ្មោះ​ ឈាង​ ដា​វីត​ ហៅ​វីត​ភេទ​ ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​ជួល​ភូមិ​ព្រៃ​សាលាសង្កាត់​កា​កាប​២​ ខណ្ឌ​ពោធិ៍​សែន​ជ​យ័​ រាជធានី​ភ្នំពេញ​ មុខរបរ​ មិន​ពិតប្រាកដ​ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ចំនុច​ស្តុ​ប​ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា​ សង្កាត់​កា​កាប​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ក្រោយ​ការ​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា​ នៅ​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០២០​ ខ្លួន​និង​បក្ខពួក​ ឈ្មោះ​ភ​ក្ត្រ័​(​គេចខ្លួន​មាន​សាវតា​ជាតិ​)​ បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​នៅ​ភូមិ​ដំណាក់​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​ យក​បាន​អាវុធ​ម៉ាក​បេ​រឺ​តា​ចំនួន​០១​ដើម​ អាយ​ផេ​ត​០១​ ប្រាក់​៤០០​ដុល្លារ​ ចំណែក​អាវុធ​ម៉ាក​បេ​រឺ​តា​ខ្លួន​បាន​យក​ទៅ​លក់​អោយឈ្មោះ​ជ្រូ​ (​សេង​ សៀង​ហា​)​ តម្លៃ​៦០០​ដុល្លារ​ តែ​ឈ្មោះ​ជ្រូក​ ពុំ​ទាន់​មាន​លុយ​អោយ​នៅឡើយ​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ ការិយាល័យ​បាន​រៀបចំ​នីតិវិធី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​ ៕

អត្ថបទដែលជាប់ទាក់ទង