ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះអាវុធបាញ់តដៃគ្នា រវាងសមត្ថកិច្ចខេត្តកណ្ដាល និងមេក្លោងគ្រឿងញៀន នៅស្រុកស្អាង

84

 

(កណ្ដាល)៖ មេក្លោងចែកចាយគ្រឿងញៀនបាញ់កាំភ្លើងចំនួន០៣គ្រាប់ មកលើសមត្ថកិច្ចខេត្តកណ្តាល ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅល្ងាចថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចចំណុចភូមិថ្កុលឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។
សមមត្ថកិច្ចដែលចុះបង្ក្រាបក្នុងប្រតិបត្តិការនេះ បានបញ្ជាក់ថា ជនសង្ស័យ បានបើកការបាញ់ប្រហារ ១គ្រាប់សំដៅមកសមត្ថកិច្ចមុន។ បន្ទាប់មករយៈពេលប្រមាណជាង ១ម៉ោង ជនសង្ស័យបានបន្តបាញ់សំដៅមកលើសមត្ថកិច្ចចំនួន ២គ្រាប់បន្ថែមទៀត ដើម្បីគំរាមសមត្ថកិច្ច ដើម្បីព្យាយាមរំដោះគេចខ្លួន។
«ខណៈពេលនេះសមត្ថកិច្ចដែលដឹកនាំដោយលោកស្នងការកំពុងឡោមព័ទ្ធ ប្រដេញតាមចាប់ជនសង្ស័យជាមេក្លោងគ្រឿងញៀននៅឡើយ»។

ជនសង្ស័យគ្រឿងញៀន បាញ់តដៃជាមួយសមត្ថកិច្ច នៅឃុំត្រើយស្លា ស្រុកស្អាង តាំងពីម៉ោង៣ រហូតមកដល់ម៉ោង៧យប់នេះ មិនទាន់ឃាត់ខ្លួនជនសង្ស័យបាននៅឡើយទេ ដោយជនសង្ស័បានបាញ់តដៃជាមួយសមត្ថកិច្ចជាច្រើនគ្រាប់ ៕

អត្ថបទដែលជាប់ទាក់ទង