ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រប់អង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានការពាក់ព័ន្ធដោយផ្ទាល់ក្តី និងដោយប្រយោលក្តី ទៅនឹងព្រឹត្តិការណ៍ “០៣វិច្ឆិកា ២០២០” ត្រូវសម្រាកពីការងារមួយរយៈសិន ដើម្បីធ្វើ ចត្តាឡីស័ករយៈពេល១៤ថ្ងៃ

62

ភ្នំពេញ៖ឯកឧត្តមប៊ិន ឈិនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីនៃ
ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីជូនដំណឹងដល់
ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងគ្រប់អង្គភាពចំណុះ។

ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ព្រឹត្តិការណ៍ “០៣វិច្ឆិកា ២០២០” បានធ្វើឱ្យប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តមួយ ចំនួនទៀតមានការបារម្ភអំពីវីរុសកូវីដ -១៩ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់កម្ពុជា អគ្គរដ្ឋទូតហុងគ្រី និងអ្នកការពារ សរុបចំនួន ០៤រូប ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ ។

ដើម្បីត្រួតត្រាសភាពការណ៍នេះបានល្អ ជៀសវាងការរីករាលដាលទូទាំងប្រទេស ដែលអាចបង្កជា គ្រោះមហន្តរាយធ្ងន់ធ្ងរ ជម្រើសតែមួយគត់គឺការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងហ្មត់ចត់ជាទីបំផុត តាមបទប្បញ្ញត្តិ និងបម្រាមនានារបស់ក្រសួងសុខាភិបាល។

អាស្រ័យហេតុនេះ ខ្ញុំសូមណែនាំឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងគ្រប់អង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានការពាក់ព័ន្ធដោយផ្ទាល់ក្តី និងដោយប្រយោលក្តី ទៅនឹងព្រឹត្តិការណ៍ “០៣វិច្ឆិកា ២០២០” ត្រូវសម្រាកពីការងារមួយរយៈសិន ដើម្បីធ្វើ ចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន និងអញ្ជើញមកធ្វើតេស្តនៅទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យបាន ច្បាស់លាស់តាមវិធានការនានាដែលក្រសួងសុខាភិបាល បានកំណត់។ ក្នុងករណីផ្ទះសម្បែងមានលក្ខណៈតូច ចង្អៀត ឬគ្មានទីកន្លែងសមស្របសម្រាប់ការធ្វើចត្តាឡីស័កទេ ត្រូវទាក់ទងជាបន្ទាន់ទៅក្រសួងសុខាភិបាល ដើម្បីធ្វើចត្តាឡីស័ក នៅសណ្ឋាគារសុខា។

ខ្ញុំសង្ឃឹមថា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់មានការយោគយល់ចំពោះបញ្ហានេះ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ ដោយគ្មានការធ្វេសប្រហែស ដើម្បីប្រទេសកម្ពុជាយើងជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍៕

អត្ថបទដែលជាប់ទាក់ទង