ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុន Apple នឹងផ្អាកកិច្ចសហការជាមួយក្រុមហ៊ុន Pegatron ដែលជារោងចក្រដ៏មួយក្នុងការផ្គត់ផ្គង់ និងផលិត iPhone និង iPad បន្ទាប់ពីរំលោភលើច្បាប់ការងារ

67

(ចិន)៖ ក្រុមហ៊ុន Apple បានប្រកាសឱ្យដឹងថា នឹងផ្អាកកិច្ចសហការជាមួយក្រុមហ៊ុន Pegatron ដែលជារោងចក្រដ៏មួយក្នុងការផ្គត់ផ្គង់ និងផលិត iPhone និង iPad ដោយសារតែក្រុមហ៊ុនមួយនេះបានរំលោភលើច្បាប់ការងារ និងលក្ខខណ្ឌរបស់ Apple។ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មាន CNBC ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

អ្នកនាំពាក្យរបស់ Apple បានថ្លែងប្រាប់សារព័ត៌មាន CNBC ថា «កាលពីប៉ុន្មានសប្ដាហ៍មុន យើង (Apple) បានរកឃើញថា ក្រុមហ៊ុន Pegatron ដែលជារោងចក្រផ្អត់ផ្គង់មួយរបស់ Apple នៅក្នុងប្រទេសចិន បានរំលោភលើច្បាប់ការងារ ដោយអនុញ្ញាតឱ្យសិស្សនិស្សិតធ្វើ ការ» ។

ច្បាប់ការងារ ក៏ដូចជាគោលការរបស់ Apple ដែលបានចុះកិច្ចព្រមព្រៀងជាមួយ Pegatron គឺមិនអនុញ្ញាតឱ្យជួលបុគ្គលិកដែលជាសិស្ស ឬនិស្សិតមកធ្វើការក្នុងនាមជាបុគ្គលិកពេញម៉ោងនោះទេ។ Apple បានបញ្ជាក់ថា សម្រាប់សិស្ស ឬនិស្សិតគឺអនុញ្ញាតឱ្យធ្វើការងារបាន នៅពេលយប់ ឬការងារថែមម៉ោង ដែលមិនមែនជាម៉ោងសិក្សា។

Apple បានរកឃើញថា ក្រុមហ៊ុន Pegatron បានជួយបន្លំឯកសារ និងបានរៀបចំឱ្យសិស្ស និស្សិតមួយចំនួនចូលធ្វើការងារនៅក្នុងរោងចក្រ របស់ខ្លួន ដែលវាបានរំលោភលើច្បាប់ការងារ។

ក្រុមហ៊ុន Apple មិនបានផ្ដល់ឱកាស ឬលក្ខខណ្ឌសម្រាប់ក្រុមហ៊ុនតៃវ៉ាន់មួយនេះ ដែលកំពុងឈរជើងនៅលើទឹកដីចិននោះទេ ប៉ុន្តែការផ្អាកប្រតិបត្តិការ និងកិច្ចសហការជាមួយនេះ ត្រូវធ្វើឡើងក្រោយកិច្ចព្រមព្រៀងផលិត iPhone ថ្មីរួចរាល់៕

អត្ថបទដែលជាប់ទាក់ទង