ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូត​ជប៉ុន ៖ ទីភ្នាក់ងារ​ស្វែងរក​ការងារ​មួយ​កន្លែង តម្រូវ​អោយ​អ្នក​ដាក់​ពាក្យ បង់ប្រាក់​កម្រៃជើងសា

60

​ភ្នំពេញ ៖ ស្ថានទូត​ជប៉ុន បាន​បញ្ជាក់​ថា ថ្មី​ៗ​នេះ​មាន​ករណី​មួយ​បាន​កើតឡើង ដោយ​មាន​ទីភ្នាក់ងារ​ស្វែងរក​ការងារ​មួយ​កន្លែង តម្រូវ​អោយ​អ្នក​ដាក់​ពាក្យ បង់ប្រាក់​កម្រៃជើងសា ដើម្បី​ទទួល​បាន​ឱកាស​ការងារ​នៅ​ការិយាល័យ​កុងស៊ុល​ជប៉ុន​ប្រចាំ​ខេត្តសៀមរាប ។

នៅ​រសៀល​ថ្ងៃ​ទី​១០ វិច្ឆិកា ២០២០​នេះ តាម​រយៈ​ផេ​ក​ផ្លូវការ នៃ​ស្ថានទូត​ជប៉ុន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា រាល់​ការ​ជ្រើសរើស​បុគ្គលិក​របស់​ស្ថានទូត​ជប៉ុន នៅ​រាជធានី​ភ្នំពេញ និង​ការិយាល័យ​កុងស៊ុល នៅ​ខេត្តសៀមរាប មិន​ដែល​ធ្វើ​តាម​រយៈ​ក្រុមហ៊ុន ឬ​ទីភ្នាក់ងារ​ស្វែងរក​ការងារ​ទេ ។

សូម​ជម្រាប​ថា រាល់​ព័ត៌មាន​ទាំងអស់ មាន​ផ្សព្វផ្សាយ​តែ​លើ​គេហទំព័រ​ស្ថានទូត និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​តែ​ប៉ុណ្ណោះ ។

អាស្រ័យ​ដូច្នេះ សូមអ្នក​ទាំងអស់​គ្នា​ប្រុង​ប្រយ័ត្ន ដើម្បី​ចៀសវាង​ការ​ខាតបង់​ដោយ​ប្រការ​ណាមួយ ៕

អត្ថបទដែលជាប់ទាក់ទង