អាជ្ញាធរខណ្ឌបឹងកេងកង ចុះណែនាំដល់ម្ចាស់ហាងភោជនីយដ្ឋាន ចូលរួមបង្ការទប់ស្កាត់ជម្ងឺកូវីដ១៩
ភ្នំពេញ៖អាជ្ញាធរខណ្ឌបឹងកេងកង បានអោយដឹងនៅព្រឹកថ្ងៃទី១១ខែវិច្ឆិកានេះថា ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង និងលោកអភិបាល នៃគណៈអភិបាលបឹងកេងកងលោកធឹម សំអានដោយកាល
ពីព្រលប់នាល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះក្រុមការងាររដ្ឋបាលខណ្ឌបឹងកេងកងដែលដឹកនាំការងារនេះដោយលោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌបឹងកេងកង សហការជាមួយខាងមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានធ្វើការអប់រំណែនាំទៅដល់ភោជនីយដ្ឋាននានានៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញអោយស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និង ក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានីភ្នំពេញ ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយមានការចូលរួមពីលោកប្រធាន-អនុប្រធានការិយាល័យ ខណ្ឌបឹងកេងកង រដ្ឋបាលសង្កាត់ និងមន្ត្រីពាក់ព័ន្ធ។៕