ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងនៃការស្ថាបនារបងថ្ម នៅមុខទីស្តីការគណៈរដ្ឋមន្ត្រី ការស្ថាបនាលេចចេញជារបងថ្ម ជាច្រើនរយម៉ែត្រហើយ

57

ភ្នំពេញ៖ គម្រោងនៃការស្ថាបនារបងថ្ម នៅមុខទីស្តីការគណៈរដ្ឋមន្ត្រីតាមបណ្តាយមហាវិថីសហព័ន្ធរុស្ស៊ី ប្រវែងជិត១គីឡូម៉ែត្រ ចាប់ពីការ៉ាសសាំងតូតាល់រហូតដល់ស្តុបវត្តនាគវ័នបានដំណើរការស្ថាបនាលេចចេញជារបងថ្ម ជាច្រើនរយម៉ែត្រហើយ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ បានរៀបការ៉ូឡា ចាប់ពីតារាសាំងតូតាល់ រហូតដល់ផ្លូវR (ស្តុបក្តាន់២) រួចរាល់។

    មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងនៃការរៀបចំសាងសង់របងថ្ម នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខទីស្ដីការគណៈរដ្ឋមន្ត្រីនេះរដ្ឋបាលរាជធានីភ្នំពេញគ្រោងធ្វើជាពីរដំណាក់កាល

ក្នុងនោះតំណាក់កាលទី១ ចាប់ផ្ដើមអនុវត្ត ការដ្ឋានចេញពីការ៉ាសសាំងតូតាល់ រហូតដល់ផ្លូវR (ស្តុបក្តាន់២)មានប្រវែង ៦៥០ម៉ែត្រ កម្ពស់២ម៉ែត្រ។ហើយក្នុងតំណាក់កាលទី១នេះដែរ គិតមកដល់ពេលនេះ ក្រុមការងារបានស្ថាបនារបងថ្មនេះ ទៅតាមគម្រោងបានសំរេចជាច្រើនរយម៉ែត្រហើយ ពោលគឺបានលេចចេញជារបង (ចាប់ពីការ៉ាសសាំងតូតាល់ដល់ជិតការ៉ាសលក់រថយន្ត)

   តំណាក់ការទី២ ចាប់ផ្ដើមពីផ្លូវR (ស្តុបក្តាន់២)នេះ រហូតដល់ទប់វត្តនាគវ័ន្តដែលមានប្រវែង៤៣៧ម៉ែត្រ។

  មន្ត្រីដដែលបានបញ្ជាក់ថា ការរៀបចំធ្វើរបងថ្ម ជាមួយនឹង ការរៀបចំការ៉ូឡាសម្រាប់ថ្មើរជើងខាងលើនេះ ធ្វើឡើងដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរ ដោយសារតែផ្លូវសហព័ន្ធរុស្ស៊ី ជាផ្លូវមួយដែលភ្ញៀវជាតិនិងអន្តរជាតិឆ្លងកាត់រាល់ថ្ងៃ ដូច្នេះដាច់ខាតត្រូវតែរៀបចំផ្លូវនេះឲ្យមានសោភណ្ឌភាព និងសណ្ដាប់ធ្នាប់ល្អប្រសើរ

  គួរបញ្ជាក់ថា កាលពីដើមខែកក្កដាឆ្នាំ២០២០ កន្លងនេះលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏បានដឹកនាំអាជ្ញាធរខណ្ឌដូនពេញនិងមន្ទីរជំនាញចុះពិនិត្យមើលស្ថានភាព នៃគម្រោងខាងលើនេះផងដែរ និងបានសូមឲ្យបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់និងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយហេតុថាកំណាត់ផ្លូវមួយនេះ មិនមានផ្លូវថ្មើជើងដើរ ដូច្នេះយើងនឹងធ្វើអោយមានចិញ្ចើមសម្រាប់អ្នកថ្មើជើងដើរអោយបានស្អាតសមជាទីក្រុងដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង