ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមព័ត៌មានប្រចាំរដ្ឋបាលរាជធានីភ្នំពេញនាំយកទៀនវស្សា ទេយ្យវត្តនិងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃគង់នៅវត្តនិងសាលាបុណ្យចំនួន៣នៅស្រុកត្រាំកក់

2,084

 

 

ភ្នំពេញ៖ ក្រុមព័ត៌មានប្រចាំរដ្ឋបាលរាជធានីភ្នំពេញ ក្រោមគំនិតផ្តួចផ្តើមពីលោកមុំ វណ្ណា ជាប្រធាន និងក្រុមគ្រួសារកាលពីព្រឹកថ្ងៃអាទិត្យទី០៥ សីហា ២០១៨នេះបាននាំយកទៀនវស្សា ទេយ្យវត្តនិងបច្ច័យមួយចំនួនទៅប្រគេនដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តនិងសាលាបុណ្យចំនួន៣នៅស្រុកត្រាំកក់ ខេត្តតាកែវ និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

    លោកមុំ វណ្ណា បានអោយដឹងថា ទៀនវស្សា ទេយ្យវត្តនិងបច្ច័យមួយចំនួនដែលបានយកទៅប្រគេនដល់ព្រះសង្ឃនេះរួមមានវត្តចំនួន២ និងសាលាបុណ្យមួយ។ ក្រៅពីនេះលោកនិងក្រុមគ្រួសាររួមនិងក្រុមការងារក៏បានជូនអំណោយជា ខោ អាវនិងថវិកាមួយចំនួនអោយប្រជាការពារភូមិ និងប្រជាពលរដ្ឋផងដែរ។

     លោកមុំ វណ្ណាបានបញ្ជាក់ថា ក្នុងពិធីនេះ បានប្រគេនដល់ព្រះសង្ឃគង់នៅវត្ត ព្រៃជួរ ស្ថិតនៅព្រៃជួរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ វត្តពោធិ ឃុំពោធិអង្ក្រង ស្រុកគងពិសី ខេត្តកំពង់ស្ពី និងសាលាបុណ្យមួយស្ថិតនៅទួលអង្គជ្រៃ ភូមិដំណាក់រវាង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ដោយក្នុងមួយវត្តៗនិងសាលាបុណ្យ ទទួលបានទៀនវស្សាមួយគូបច្ច័យ៧ម៉ឺនរៀលនិងទេយ្យវត្តមួយចំនួន ។ កូនសិស្សលោក៤នាក់ក្នុងម្នាក់ៗទទួលបានថវិកា១ម៉ឹនរៀល។ ក្រៅពីនេះលោកមុំ វណ្ណានិងក្រុមគ្រួសារនូវបានជួយឧបត្ថមដល់គណៈកម្មាការភូមិដំណាក់រវាងចំនួន១៥នាក់ ក្នុងម្នាក់ៗ ទទួលបានអាវមួយ មួកមួយនិងថវិកាមួយម៉ឺនរៀល។ ប្រជាការពារភូមិចំនួន១២នាក់ ដោយក្នុងម្នាក់ៗទទួលបានអាវ ខោ មួក ឯសសណ្ដានចំនួនកំប្លេ ថវិកា ១ម៉ឺនរៀល និងបានផ្តល់ថវិកាជូនប្រជាពលរដ្ឋជាង១០០នាក់ ដែលក្នុងម្នាក់ៗទទួលបានថវិកា៥០០០រៀលនិងគ្រឿងហូបចុកមួយចំនួនទៀត។

  ប្រជាពលរដ្ឋនៅក្នុងភូមិខាងលើបានបញ្ជាក់អោយដឹងផងដែរថា លោកមុំ វណ្ណា និងក្រុមគ្រួសារ ជារៀងរាល់ឆ្នាំតែងតែធ្វើកម្មវិធីបែបនេះមិនដែរអាក់ខានឡើយ ដោយអនុវត្តទៅតាមអនុសាសន៍ចែករំលែកដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន ហើយស្រុក ភូមិខាងលើក៏ជាស្រុកកំណើតរបស់លោកមុំ វណ្ណាផងដែរ។

  គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងបុណ្យចូលកាន់ព្រះវស្សា នឹងត្រូវធ្វើឡើង ក្នុងរយៈពេល៣ខែ ដោយចាប់ពីថ្ងៃ១រោចខែអាសាឍ ត្រូវនឹងថ្ងៃទី២៨ខែកក្កដា រហូតដល់ថ្ងៃ១៥កើតខែអស្សុជ ត្រូវនឹងថ្ងៃទី២៤ខែតុលាឆ្នាំ២០១៨ ហើយក្នុងរយៈពេលនេះព្រះសង្ឃគ្រប់អង្គ ត្រូវការភ្លើងបំភ្លឺ ដើម្បីសិក្សារៀនសូត្រខាងព្រះពុទ្ធសាសនា ហើយត្រូវការទេយ្យវត្ថុផ្សេងៗ សម្រាប់ផ្គត់ផ្គង់តាមវត្តនីមួយៗ ព្រោះរយៈពេលចូលវស្សា គឺជារដូវភ្លៀង ព្រះសង្ឃពិបាកក្នុងនិមន្តបិណ្ឌបាតនៅតាមទីដ៏ទៃ។ ដូចនេះ ទៀនព្រះវស្សា និងទេយ្យវត្ថុផ្សេងៗ ដែលនឹងត្រូវវេរប្រគេនព្រះសង្ឃ គឺជាការចាំបាច់បំផុត ជាទានដ៏ប្រពៃ ទទួលបាននូវបុណ្យកុសលពេញដោយបរិបូរណ៍តាមជំនឿ៕

  

 

អត្ថបទដែលជាប់ទាក់ទង