ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សារ​ចំនួន​៤ នៅ​រាជធានី​ភ្នំពេញ ចុះ​ចែក​ម៉ាស់​ជូន​ដល់​អាជីវករ និង​អតិថិជន ទុក​ប្រើប្រាស់​បង្ការ​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​១៩

127

 

​ភ្នំពេញ​៖​នា​ថ្ងៃទី​១២​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​លោក​ប្រធាន​ផ្សារ​ទាំង​៤​រូប​និង​សហការី​ក្នុង​ខណ្ឌ​ចំនួន​៣​គឺ​ខណ្ឌ​បឹង​កេងកង​,​ខណ្ឌចំការមន និង ខណ្ឌ​ច្បារអំពៅ​នៃ​រាជធានី​ភ្នំពេញ​ក្នុងនោះ​គឺ​លោក​ប្រធាន​ផ្សា​របឹង​កេងកង​ឯក និ មល ,​លោក​ប្រធាន​ផ្សារ​ទួល​ទំពូង​ចំរើន សុខ​លីម​,​លោក​សាន់ ប៊ុន​ណា ប្រធាន​ផ្សារ​បន្លែ​ច្បារអំពៅ និង លោក​គួច ចំណាន ប្រធាន​ផ្សារ​ច្បារអំពៅ​ដោយបាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​អាជីវករ​និង​អតិថិជន​ដោយបាន​ចែក​ម៉ាស់​ជូន​ដល់ដៃ​ពួកគាត់​យកទៅ​ទុក​ប្រើប្រាស់​ដើម្បី​ចូលរួម​បង្ការ​ទប់ស្កាត់​នៃ​ការឆ្លង​រាលដាល់​ជម្ងឺ​កូ​វីដ​១៩ ។​
លោក​ប្រធាន​ផ្សារ​ទាំង​៤​រូប​ខាងលើ​បានអោយដឹងថា​ចំពោះ​ម៉ាស់​ដែល​បាន​យកមក​ចែកជូន​ដល់ដៃ​បងប្អូន​អាជីវករ​និង​អតិថិជន​នាពេល​ថ្ងៃនេះ​គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បានផ្ដល់​ម៉ាស់​យ៉ាងច្រើន​មក​តាមរយះ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ឃួ​ង ស្រេង ដើម្បី​យកមក​ចែកជូន​ដល់ដៃ​បងប្អូន​អាជីវករ​ផ្សារ​និង​អតិថិជន​ជាពិសេស​បងប្អូន​ប្រជាជន​ដែលមាន​ជីវភាព​ខ្វះខាត​ដើម្បី​ទុក​ប្រើប្រាស់​ចូលរួម​បង្ការ​ទប់ស្កាត់​នៃ​ការឆ្លង​រាលដាល​ជម្ងឺ​កូ​វីដ​១៩​។​
ជាមួយគ្នានេះដែរ​លោក​ប្រធាន​ផ្សារ​ទាំង​៤​រូប​ខាងលើ​នោះបាន​មានមតិ​លើកឡើង​ស្រដៀងៗ​គ្នា​ថា​ដោយ​សូម​អំពាវនាវ​ជាពិសេស ដល់​បងប្អូន​ប្រជាជន​ដែលជា​អតិថិជន​ផ្សារ​និង​បងប្អូន​អាជីវករ​ផ្សារ​ទាំងអស់​ដោយ​សូម​ចូលរួម​គោរព និង អនុវត្តតាម​សេចក្ដីណែនាំ និង វិធានការ​ទាំងឡាយរ​បស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល ដើម្បី​បង្ការ​ដោយ​ការ ការពារ និង​ទប់ស្កាត់​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-19 ។
​ហើយ​ការអនុវត្ត​នូវ​វិធានការ ការពារ ដូចជា​ពាក់​ម៉ាស ,​និង​ធ្វើ​អនាម័យ​ខ្លួនប្រាណ​អោយបាន​ត្រឹមត្រូវ​ដោយ​លាងដៃ​ជាមួយ​អាកុល ឬ​ជែ​ល រក្សា​គម្លាត និង​ត្រូវមាន​អនាម័យ​ជាប់​ជានិច្ច​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង