ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌចំការមន ចុះ​ចែក​ម៉ាស់​ជូន​ដល់​បងប្អូន​ប្រជាជន​ក្រីក្រ រស់នៅក្នុង​សហគមន៍​រុងរឿង សង្កាត់​ផ្សារ​ដើមថ្កូវ​

41

 

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​រដ្ឋបាល​ខណ្ឌចំការមន​ដែល​ដឹកនាំ​ការងារ​នេះ​ដោយ​លោក ថេ​ង សុ​ថុល អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន បាន​អញ្ជើញ​ចុះទៅ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាជន​ទីទ័លក្រ​ដែល​រស់នៅ​ក្នង​សហគមន៍​រុងរឿង​នា​សង្កាត់​ផ្សារ​ដើមថ្កូវ​ហើយក៏​បាន​ចែក​ម៉ាស​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​រស់នៅក្នុង​សហគមន៍​រុងរឿង ដែល​ស្ថិតនៅក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​-​លោកស្រី​អភិបាលរងខណ្ឌ នាយក​-​នាយករង​រដ្ឋបាល​ខ​ណ្ឌ លោក​-​លោកស្រី​ប្រធាន​-​អនុប្រធាន​ការិយាល័យ​-​អង្គភាព​ទាំង​១១ រដ្ឋបាល​សង្កាត់​ផ្សារ​ដើមថ្កូវ និង​មន្ត្រី​នៃ​រដ្ឋបាល​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​៕​

អត្ថបទដែលជាប់ទាក់ទង