ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សប្បុរសជនផ្តល់អង្ក១០០តោន គិតជាទឹកប្រាក់ប្រមាណ៥៥ពាន់ដុល្លារ ជូនរដ្ឋបាលរាជធានី ដើម្បីចាត់ចែងបន្តជួយរងគ្រោះ ទាំងការលិចលង់និងជម្ងឺកូវីដ-១៩

72

ភ្នំពេញ៖ អង្កចំនួន១០០តោន ដែលគិតជាទឹកប្រាក់ប្រមាណ៥៥ពាន់ដុល្លារ របស់សប្បុរសជនបានផ្តល់ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យរដ្ឋបាលរាជធានីបានចាត់ចែងបន្ត ជូនទៅបងប្អូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះដោយទឹកជំនន់ និងចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ

  ពិធីប្រគល់និងទទួលអំណោយ ខាងលើនេះបានធ្វើឡើងនារសៀលថ្ងៃទី១២ វិច្ឆិកាឆ្នាំ២០២០នេះនៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។   

   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថាអំណោយដែលបានប្រគល់ជូនរដ្ឋបាលភ្នំពេញខាងលើនេះ មានអង្កចំនួន១០០តោន ដែលគិតជាទឹកប្រាក់ប្រមាណ៥៥ពាន់ដុល្លារ

   លោកឃួង ស្រេង ក្នុងឱកាសនោះបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជននានា ដែលតែងតែរួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះដោយទឹកជំនន់ និងចូលរួមផ្តល់ជាឧបករណ៍និងថវិកាក្នុងការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩

   លោកបានបញ្ជាក់ផងដែរថា រាល់អំណោយរបស់សប្បុរសជនដែលប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តយកទៅបែងចែក ជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះពិតប្រាកដ

  តំណាងសប្បុរសជនបានបញ្ជាក់អោយដឹងថា អង្កចំនួន១០០តោន គិតជាទឹកប្រាក់ប្រមាណ៥៥ពាន់ដុល្លារ ដែលបានផ្តល់ ជូនរដ្ឋបាលរាជធានីភ្នំពេញនេះ គឺដើម្បីឲ្យរដ្ឋបាលរាជធានីបានចាត់ចែងបន្ត ជូនទៅបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ជាមួយនិងការចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ផងដែរ

 

អត្ថបទដែលជាប់ទាក់ទង