ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធ្វើសកម្មភាពប្លន់ម៉ូតូបាន៣ថ្ងៃ ប៉ូលីសស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ២នាក់

86
ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបាន នគរបាលព្រហ្មទណ្ឌខណ្ឌចំការមន សហការជាមួយនគរបាលប៉ុស្តិ៍ ចាប់ខ្លួនបានជាបន្តបន្ទាប់ ក្រោយធ្វើសកម្មភាពប្លន់ម៉ូតូ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០១៨ នៅចំណុចសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
  មន្ត្រីប៉ូលីសទទួលបន្ទុកផ្នែកព្រហ្មទណ្ឌខណ្ឌចំការមន បានអោយដឹងថា ក្រោយពីមានពាក្យបណ្តឹងរបស់ស្រ្តីរងគ្រោះថា មានប្រដាប់អាវុធខ្លីរួច ប៉ូលីសក៏បានបេីកការស៊ើបអង្កេត ដោយសហការជាមួយនគរបាលប៉ុស្តិ៍សង្កាត់ទំនប់ទឹក រហូតដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ ក៏ឈានដល់ឃាត់ជនសង្ស័យមានឈ្មោះ រ៉ាត់ វណ្ណី អាយុ៣៦ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅចំណុចផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ហេីយសាកសួរនាំជនសង្ស័យបានទទួលស្គាល់បានប្រព្រឹត្តប្លន់ប្រដាប់អាវុធដកកាំភ្លេីងម៉ាកកា៥៤ភ្ជង់ប្លន់យកម៉ូតូពីស្រ្តីរងគ្រោះ ។
  មន្ត្រីប៉ូលីសបានបន្តថា ក្រោយពីសួរនាំ ជនសង្ស័យបានឆ្លេីយសារភាពថា បានយកម៉ូតូរងគ្រោះទៅលក់អោយគេនៅស្រុកសំរោងខេត្តតាកែវ បានតំលៃ៦៥០ដុល្លារ ។ក្រោយពីទទួលបានការសារភាពនេះ រួចប៉ូលីសក៏បានសហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការរាជធានីភ្នំពេញ និងសហការជាអធិការស្រុកសំរោង ខេត្តតាកែវ ឃាត់បុរសជនសង្ស័យឈ្មោះ សន សំអាត ភេទប្រុស អាយុ៤០ឆ្នាំ ជាកសិករស្នាក់នៅភូមិពេជ្រឥន្រ្ទា ឃុំ បឹងត្រាញ់ខាងជេីង ស្រុកសំរោង ខេត្តតាកែវ ឃាត់ពីបទទទួលផលចោរកម្ម យកមកអធិការដ្ឋាននគរបាលខណ្ឌចំការមន ហេីយជនសង្ស័យទទួលស្គាល់បានទិញម៉ូតូម៉ាកម៉ូតូស៊ុយសូគីលេត ពណ៌ក្រហម~ស ពាក់ស្លាកលេខ កណ្តាល ១Z-២៤០៣ក្នុងតំលៃ៦៨០ដុល្លាហេីយខ្លួនយកទៅលក់បន្តអោយទៅខេត្តកំពង់ស្ពឺបានតំលៃ៧២០ដុល្លាក្រោយមកក៏បានយលលុយចាយវាយអស់ទេីបសមត្ថកិច្ចមកដល់ចាប់ខ្លួនតែម្ដង ។
  សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ម្នាក់ពីបទប្រេីអាវុធខ្លីម៉ាកកា៥៤ភ្ជង់ប្លន់ម៉ូូតូស្រ្តីរងគ្រោះបានសំរេចនិងជនសង្ស័យម្នាក់ទៀតឃាត់ពីបទទទួលលផលចោរកម្មទិញម៉ូតូដោយគ្មានឯកសារនិងកសាងសំណុំរឿងបញ្ជូលទៅតុលាការដេីម្បីចាត់ការបន្តតាមនីតិវិធីតាមផ្លូវច្បាប់ ។
  គួរបញ្ជាក់ថា កាលពីវេលាម៉ោង២និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០១៨ មានករណីជនប្រដាប់អាវុធ៣នាក់ ធ្វើសកម្មភាពភ្ជង់ប្លន់ម៉ូតូពីជនរងគ្រោះ ឈ្មោះ រ៉ន ស្រីនីត ដោយប្លន់យកម៉ូតូស៊ុយសូគីលេត ពណ៌ក្រហម~ស ពាក់ស្លាកលេខ កណ្តាល ១Z ២៤០៣ នៅចំណុចផ្លូវមុនីរ៉េតកែងផ្លូវម៉ៅសេទុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។ ភ្លាមៗជនរងគ្រោះបានទៅប៉ុស្តិ៍ដាក់ពាក្យបណ្ដឹងដេីម្បីអោយសមត្ថកិច្ចស្រាវជ្រាវរកជនល្មេីសចាត់ការតាមផ្លូវច្បាប់ ហើយក្រោយពីសមត្ថកិច្ចបើកការស៊ើបអង្កេតស្រាវជ្រាវបាន៣ថ្ងៃជនសង្ស័យក៏ត្រូវបានឃាត់ខ្លួនតែម្តង៕

 

អត្ថបទដែលជាប់ទាក់ទង