ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចុះថ្លែងអំណគុណប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា

141


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ លោកនុត ពុធដារ៉ា ជំនួយការសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីជាអភិបាលខណ្ឌដង្កោ រួមជាមួយមន្ត្រីបានចុះថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋដែល បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ព្រមទាំងសំណេះ​សំណាល សួរសុខទុក្ខប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនោះលោកអភិបាលខណ្ឌ បានចុះពិនិត្យមើលផ្លូវបេតុងថ្មី ០១ខ្សែ​ប្រវែង ៤៦៥ម៉ែត្រ ស្ថិតក្នុងភូមិព្រះធាតុ សង្កាត់រលួស៕

អត្ថបទដែលជាប់ទាក់ទង