ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាកសិករខេត្តសៀមរាប សប្បាយចិត្ដ ក្នុងការប្រមូលផល ស្រូវវស្សា ឆ្នាំនេះទទួល បានទិន្ន ផលខ្ពស់

129

សៀមរាប៖ ប្រជាកសិករ នៅខេត្តសៀមរាប បាន សប្បាយចិត្ដយ៉ាងខ្លាំង ព្រោះឆ្នាំនេះ ទិន្នផលស្រូវ រដូវវស្សាឆ្នាំ២០២០នេះ បានហុចផលឲ្យច្រើនជាឆ្នាំមុនបន្ដិច តែទោះជា ណាក្ដី នៅតាមតំបន់ខ្លះបានទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង ធ្វើឱ្យស្រូវរបស់ប្រជាកសិករ នៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តសៀមរាប បានទទួលរងការលិចលង់ដែលបណ្តាលឱ្យ រងការខូចខាតមួយចំនួន តែចំពោះភោគផលស្រូវដែលប្រមូលបានក៏នៅទទួលបានផលល្អ ផងដែរ។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងនៅ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ដោយសារតែមានទឹកភ្លៀងធ្លាក់ គ្រប់ គ្រាន់ពីដើមរដូវធ្វើឱ្យស្រូវវស្សារបស់បងប្អូនប្រជាពលរដ្ឋ ធ្វើបានចំនួនសរុប ១៨៩ ៣០០ ហិកតា ស្មើនឹង១០១,៤៧ភាគរយ នៃផែនការ១៨៦៥៦០ហិកតា ក្នុងនោះដាំស្រូវ ចម្ការ១៦៩០ហិកតា ស្រូវស្រាល ៤០ ២៤០ហិកតា ស្រូវកណ្តាល ១០៥ ៤៦០ហិកតា ស្រូវធ្ងន់៣៥៥៦០ហិកតា និងស្រូវឡើងទឹក៦៣៥០ហិកតា។
ចំពោះការប្រមូលផលស្រូវរដូវស្សានេះគិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្រេចបានសរុបចំនួន ៧៧ ៨០០ហិកតា បានបរិមាណផលសរុប ២១០៧៩៣តោន ដោយប៉ាន់ស្មានទិន្នផល ជាមធ្យម២,៧០៩ តោនក្នុង១ហិកតា ក្នុងនោះ ស្រូវស្រាលចំនួន ៤០២៤០ហិកតា ប៉ាន់ស្មានទិន្ន​ផលជាមធ្យម២,៧៨៤តោនក្នុង១ហិកតាស្រូវកណ្តាល ចំនួន៣៦១៨០ហិកតា ប៉ាន់ស្មានទិន្នផលជាមធ្យម២,៦៣៤តោនក្នុង១ហិកតា និងស្រូវ ចម្ការ ចំនួន១៣៨០ហិកតា ប៉ាន់ស្មានទិន្នផលជាមធ្យម ២,៥២៤តោនក្នុង១ហិកតា។
លោកបានបន្តទៀតថា ចំពោះទិន្នផលស្រូវវស្សាឆ្នាំនេះ មន្រ្តីជំនាញកំពុងតែ ធ្វើការវាយតម្លៃថា តើទាបជាងឆ្នាំមុនឬក៏បានច្រើនជាងឆ្នាំមុន ប៉ុន្តែសម្រាប់ការចុះពិនិត្យ មើលជាក់ស្តែងរបស់លោកឃើញកន្លែងខ្លះស្រូវឆ្នាំនេះទទួលបានផលល្អជាងឆ្នាំមុន សម្រាប់ កន្លែងរងគ្រោះដោយទឹកជំនន់ខ្លាំងក៏បានទទួលបានផលតិច ដូច្នេះសម្រាប់ទិន្នផល សរុបជារួមនៅទូទាំងខេត្ត យើងមិនទាន់ដឹងថា បានច្រើនជាងឬតិចជាងឆ្នាំមុន នោះទេ ដោយប្រជាកសិករកំពុងតែមមា ញឹក ក្នុងការប្រមូលផល នៅឡើយ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង