ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​យក​កាំបិតផ្គាក់​កាប់​ក្មួយ​ចិញ្ចឹម​ខ្លួនឯង​ស្លាប់​

110

​កំពង់ចាម​៖​ករណី​ឃាតកម្ម​ទៅលើ​កុមារ​អាយុ​០១​ឆ្នាំ នី​នៅ​ខេត្តកំពង់ចាម​។ ជនសង្ស័យ​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​ត្រូវបាន​ឃាត់ខ្លួន​បន្ទាប់ពី​បាន​តដៃ​ជាមួយ​កម្លាំង​សមត្ថកិច្ច​។​

​កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា វេលា​ម៉ោង​០៦ និង​៣០​នាទី​ល្ងាច បុរស​ម្នាក់​អាយុ​៣៤​ឆ្នាំ​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​ទៅលើ​កុមារ​អាយុ​០១​ឆ្នាំ នៅក្នុង​ភូមិ​ទួល​រកា​, ឃុំ​រអាង​, ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។​

​ជនរងគ្រោះ​ឈ្មោះ ប៊ុន​ថុ​ន សុខ​ចំរើន ភេទ​ប្រុស អាយុ​១១​ខែ ត្រូវជា​ក្មួយ​ចិញ្ចឹម​របស់​ជនដៃដល់​។​

​ឃាតករ​ឈ្មោះ ស្រ៊ី​ន បូ​និ​ន ហៅ​ប៉ូច ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ​។ ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​យក​កាំបិត​អា​រក​ក្មេង​អាយុ ១១​ខែ​ពិតប្រាកដ​មែន  មូលហេតុ​ដោយសារតែ​ខ្លួន​ខឹង​បងថ្លៃ​ស្តីបន្ទោស​ឲ្យ  និង​ធ្លាប់ធ្វើ​ការងារ​ក្រៅប្រទេស​មានប្រើ​ប្រាស់​សារធាតុ​ញៀន​។

​កុមារ​រងគ្រោះ​បាន​រងរបួស​ធ្ងន់ និង​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​។ ជនល្មើស​បានគេច​ខ្លួន ប៉ុន្តែ​កម្លាំង​សមត្ថកិច្ច​បានចាប់ផ្តើម​ស្វែងរក​ខ្លួន​ជនល្មើស​។ នៅវេលា​ម៉ោង​០៩ និង​៣០​នាទី​យប់ ជនល្មើស​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​រក​ខ្លួន​ឃើញ​។ ក្នុងពេលដែល​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ជនល្មើស​បាន​តដៃ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ដោយ​ប្រើ​កាំបិត​។​

​កម្លាំង​ប្រជា​ការពារ​ម្នាក់​បាន​រងរបួស ប៉ុន្តែ​កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​ជនល្មើស​ដោយ​ជោគជ័យ និង​បាន​បញ្ជូន​ជនល្មើស​ទៅ​អា​ធិ​ការដ្ឋាន​ស្រុក​ដើម្បី​ស៊ើបសួរ​ចម្លើយ​។​

​ក្រុមការងារ​ស៊ើបអង្កេត​បទល្មើស​មនុស្ស​ឃាត និង​ក្រុមការងារ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​នៃ​អង្គភាព​ការពារ​កុមារ (CPU) កំពុង​នៅ​កន្លែងកើតហេតុ​ដើម្បី​ផ្តល់ជំនួយ​ដល់​មន្ត្រីនគរបាល​ខេត្តកំពង់ចាម​ក្នុងការ​ពិនិត្យ​កន្លែងកើតហេតុ និង​ការស៊ើបអង្កេត​

​នេះ​គឺជា​អំពើ​ឃោ​ឃៅ​បំផុត​ដែល​បាន​ប្រ​ព្រិ​ត្ត​ឡើង​ទៅលើ​កុមារ​ដែល​គ្មាន​ល​ត្ថ​ភាព​ការពារ​ខ្លួន​បាន​។​

​នគរបាល​ខេត្តកំពង់ចាម​បាន​ថ្លែងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន កម្លាំង​សមត្ថកិច្ច​ផែន​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត ដឹកនាំ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង វុទ្ធី សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ដឹកនាំ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាលរ​អាង សហការ​កម្លាំង​ជាមួយ​ប្រជា​ការពារ  ព្រមទាំង​មានការ​សម្របសម្រួល ដោយ​លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម ចាត់វិធានការ​ជាបន្ទាន់ ចុះ​ដល់​កន្លែងកើតហេតុ ធ្វើការ​ស្រាវជ្រាវ​រុករក​ជនសង្ស័យ រហូតដល់​វេលា​ម៉ោង ២១​និង​៣០​នាទី សមត្ថកិច្ច​បាន​រកឃើញ​ជនសង្ស័យ​ខាងលើ​។ គ្រាន់តែ​ឃើញ​សមត្ថកិច្ច​ភ្លាម​ជនសង្ស័យ​បាន​ទាញ​កាំបិត​ខ្វែ​វក​ង៉ុ​ក ដេញ​កាប់​កម្លាំង​នគរបាល និង​កម្លាំង​ប្រជា​ការពារ បណ្តាល​ឲ្យ​ត្រូវ​ប្រជា​ការពារ​ម្នាក់ ឈ្មោះ ស្រ៊ី​ន ណៃ​ហ៊ត់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ១​កាំបិត ចំ​ខ្នង ។ ភ្លាមនោះ​សមត្ថកិច្ច​យើង ក៏​ចាប់​ឃាត់​បាន​ជនសង្ស័យ​ខាងលើ និង​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ដើម្បី​ធ្វើការ​សួរនាំ  រៀបចំ​កសាង​ឯកសារ និង​សំណុំរឿង​តាម​នីតិវិធី​៕​

អត្ថបទដែលជាប់ទាក់ទង