ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនឃាតករម្នាក់ ដែលបានយកកាំបិតបុ័ងតោ អារកសម្លាប់បុរសមិត្តភក្តិ ដែលផឹកស៊ីជាមួយគ្នារាល់ថ្ងៃ

132


សៀមរាប៖ ករណី​ឃាតកម្ម​ដែលឃាតកដៃឆៅបានយកកាំបិតបុ័ងតោអារកសម្លាប់បុរសវ័យចំណាស់ជា​ជន​ពិការ​ម្នាក់ ត្រូវ​បាន​កងកម្លាំង​នគរបាល ​ស្រាវជ្រាវ​និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ។ ប្រតិបតិ្តការនេះ ធ្វើឡើងដោយ​ ​​កងកម្លាំង​នគរបាលជំនាញ​ផែន​ព្រហ្មទណ្ឌ​ កម្លាំង​នគរបាល​ស្រុក​អូរ​ជ្រៅ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ ខេត្តសៀមរាប​ ដឹកនាំ​រួម​ដោយ​លោក​ឧត្តម​ សេនីយ៍​ទោ​អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្ត​ លោក​ឧត្តមសេនីយ៍ត្រី​សិទ្ធ​ ឡោះ​ ស្នងការ​រង​ផែន​នគរបាល​ព្រហ្មទណ្ឌ​ និងដោយមានការសម្របសម្រួល ពីតំណាងអយ្យការខេត្តទាំង២ ។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័ យនេះធ្វើឡើងនៅវេលាម៉ោង១៦និង ៣០នាទីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិគុតតាសត ឃុំគុតតាសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការរង ទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីកើតហេតុ លោកបានប្រជុំកម្លាំងនគរបាលជំនាញ ចេញប្រតិបត្តិការភ្លាមៗ។
ក្នុងនោះមានកម្លាំងសហការ រួមមានកម្លាំងនគរបាលស្រុកសូទ្រនិគម នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នគរបាលសន្តិសុខផ្ទៃក្នុង នគរបាលខេត្តបន្ទាយមានជ័យ និងដោយមានការសម្របសម្រួល ពីតំណាងអយ្យការខេត្តទាំង២ ទើបអាចចាប់ឃាតកដៃឆៅ ដែលបានយកកាំបិតបុ័ងតោអារក សម្លាប់បុរសវ័យចំណាស់ នៅស្រុកសូទ្រនិគម នេះបានដោយជោគជ័យ។ លោកបន្តថា ឃាតករ​ឈ្មោះ​ អ៊ុ​ច​ ចាន់​ណា​ ហៅ​ជីវ​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ រស់នៅ​ភូមិ​ថ្នល់​ចែក​ ឃុំ​កៀន​សង្កែ​ ស្រុក​សូត្រ​និគម​ ខេត្តសៀមរាប​ ដែល​បាន​ធ្វើ​សកម្មភាព​ យក​កាំបិតប៉័ងតោ​អា​រក​ ជន​រង​គ្រោះ​ឈ្មោះ​ ឈិ​ត​ ខ្វាន់​ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ មុខរបរ​ ជា​ជន​ពិការ​ស្វឹ​ត​ជើង​ នៅ​ភូមិ​ជាមួយ​គ្នា​ បណ្តាល​ឲ្យ​ស្លាប់​នៅ​លើ​គ្រែ​ក្រោមផ្ទះ​របស់​ជន​រង​គ្រោះ​។​

ឃាតក​រ ក្រោយ​ពី​សម្លាប់​ជន​រង​គ្រោះ ​បាន​រត់​គេ​ខ្លួន​មក​ខេត្តបន្ទាយមានជ័យ ​កម្លាំង​ជំនាញ​នគរបាល​ខេត្តសៀមរាប​ បាន​ស្នើ​សុំ​សហការ​ជាមួយ​ និង​កម្លាំង​ជំនាញ​នគរបាល​ខេត្តបន្ទាយមានជ័យ​។​
​ក្រោយ​ពេល​សម្លាប់​រួច​ជនល្មើស ​បាន​ទុក​កាំបិត​ចោល​លើ​គ្រែ​ ក្បែរ​សាកសព​ហើយ​រត់​ គេចខ្លួន​មក​ផ្ទះ​ សោម​ សំ​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ ត្រូវជា​ឪពុកមា​ នៅ​ភូមិ​គុត្ត​សត​ ឃុំ​គុត្ត​សត​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​។​
​លោក​ឧត្តមសេនីយ៍​ស្នងការ​រង​ បាន​បញ្ជាក់​ថា ​ជន​រង​គ្រោះ​និង​ជនល្មើស ​តែងតែ​ផឹក​ស្រាជុំ​គ្នា​ តែ​ជន​រង​គ្រោះ​មិន​ដែល​មាន​ទំនាស់​អ្វី​នឹង​អ្នក​ណា​ទេ​ ចំពោះ​ជនល្មើស​តាម​ការ​ការ​ឲ្យ​ដឹង ​ពី​នគរបាល​ខេត្តសៀមរាប​ ជា​មនុស្ស​ចង់​ក្លាយជា​វិកល​ច​រិ​ក​ ព្រោះ​ផឹកស្រា​​។​

សូមរំលឹកថា មានហេតុការណ៍ឃាតកម្ម នៅវេលាម៉ោង២០និង ២០នាទីយប់ ថ្ងៃអាទិត្យទី៥ ខែសីហាឆ្នាំ២០១៨ ស្ថិតនៅភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម មានករណីបុរសម្នាក់បាន អាករសម្លាប់ ដោយកាំបិតតាំងតោ ទៅលើជនរងគ្រោះ។ ករណី​នេះ​កើត​មាននៅ​ខាង​ខេត្តសៀមរាប​ ជន​ប្រព្រឹត្ត​បទល្មើស​ ត្រូវ​បាន​ប្រគល់​ជូន​កម្លាំង​ជំនាញ​នគរបាល​ខេត្តសៀមរាប​ ដើម្បីរៀបចំសំណុំរឿង បញ្ជូនទៅតុលាការចាត់ការបន្ត៕

អត្ថបទដែលជាប់ទាក់ទង