ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្រ្កាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់

93

(បន្ទាយមានជ័យ) ៖ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៨ នៅចំណុចភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ។

លោកវរសេនីយ៍ត្រី តាំង សុខហេង បានអោយដឹងថា ៖ នៅវេលាម៉ោង ៨ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ លោកបានទទួលព័ត៌មានស្តីពីការជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចកើតហេតុខាងលើ និងដោយអនុវត្តន៍តាមការអនុលោមរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបភ្លាមៗនៅនឹងកន្លែងតែម្តង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ រួមមាន ៖ ១-ឈ្មោះ ខែន វាសនា ភេទ ប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត(ជួញដូរ) ២-ឈ្មោះ សោម វាសនា ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ រួមជាមួយវត្ថុតាងមាន ៖ -គ្រឿងញៀនមេតំហ្វេតាមីន ទឹកកក ចំនួន ៥កូនថង់ ស្មើ ៣.៣៨ក្រាម -ម្សៅក្រាមពណ៌ស(សាជូ) ទម្ងន់ ៤៩៦ក្រាម -ទូរស័ព្ទដៃចំនួន ២គ្រឿង -កាំបិតខ្វែវ ២ដើម -កាំបិតសាំម៉ូរ៉ៃ ២ដើម -ចំពុះទុង ១ដើម -ម៉ាស៊ីនកំដៅហ្សីហ្សា ១គ្រឿង -អាយកូម ពណ៌ខ្មៅចំនួន ២គ្រឿង -កូនថង់់សម្រាប់ច្រកគ្រឿងញៀនមួយ ។
លោកវរសេនីយ៍ត្រី តាំង សុខហេង បានបញ្ជាក់ថា ៖ ក្រោយពីសាកសួរ និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ កម្លាំងជំនាញបានកសាងសំណុំបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង