ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋខណ្ឌពោធិសែនជ័យ ស្នើឲ្យអាជ្ញាធរ ជួយដាក់លូ ធ្វើផ្លូវ ចូលយកសំរាម តបណ្ដាញទឹកស្អាត និងការការពារសន្ដិសុខ សណ្ដាប់ធា្នប់សាធារណៈ

82

 

ភ្នំពេញ ៖ ប្រជាពលរដ្ឋនៅខណ្ឌពោធិសែនជ័យបានសំណូមពរនិងស្នើឲ្យអាជ្ញាធរ ជួយដោះស្រាយ បញ្ហាលូ ធ្វើផ្លូវ បញ្ហាកកស្ទះសំរាម ជួយតបណ្ដាញទឹកស្អាត និងការការពារសន្ដិសុខសណ្ដាប់ធា្នប់សាធារណៈ ជូនពួកគាត ព្រោះក្មេងទំនើង ដើរគាស់ផ្ទះ និងបង្ករភាពអណាធិបតេយ្យ ដើស្រែក អាឡូអាឡា ធ្វើឲ្យពួកគាត់មានការភ័យខ្លាច ។

ប្រជាពលរដ្ឋខណ្ឌពោធិសែនជ័យស្នើដូច្នេះបានធ្វើឡើងនៅក្នុងវេទិការសាធារណៈនៅថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅក្នុងវត្តតាំងក្រសាំងខាងជើងសង្កាត់កាកាបទី២ខណ្ឌពោធិសែនជ័យ។

ជាការឆ្លើយតបលោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យបានអរគុណប្រជាពលរដ្ឋដែលបានលើកសំណូមពរពីសន្ដិសុខសណ្ដាប់ធា្នប់សាធារណៈ ជូនពួកគាត ព្រោះក្មេងទំនើង ដើរគាស់ផ្ទះនោះកន្លងមកគណះបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានដាក់កម្លាំងពួនស្ទាក់តាមបណ្ដាគោលដៅនានានិងឆែកអាវុធជាតិផ្ទះតាមផ្លូវសំខាន់ដើម្បីការពារសន្តិសុខជូនបងប្អូនហើយដូច្នេះនឹងកាត់បន្ថយបទល្មើសផ្សេងៗជាក់ជាមិនខានសូមបងប្អូនស្ងប់ចិត្តចុះ។

ក្នុងនោះលោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានបកស្រាយរលើកឡើងពីសំណូមពរ និងតម្រូវ ការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈពាក់ព័ន្ធនឹងបញ្ហាទឹកស្អាត ការធ្វើលូ ធ្វើផ្លូវនេះ អាជ្ញាធរនិងមន្រ្តីជំនាញ នឹងដោះស្រាយជូនជាបន្តបន្ទាប់ ដើម្បីបំពេញទៅនឹងសេចក្តីត្រូវការរបស់រស់នៅ របស់ប្រជាពលរដ្ឋ។

ពាក់ព័ន្ធបញ្ហាសំរាមលោកហួត ហៃ បានលើកឡើងថា៖នៅថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ មានក្រុមហ៊ុនចំនួន៣ ចូលខ្លួន ប្រមូលសំរាម នៅរាជធាភ្នំពេញ ដោយចែកជា៣ តំបន់ ។ ដូច្នេះ ការកកស្ទះសំរាម នៅរាជធានីភ្នំពេញ លែងកើតជាបញ្ហាទៀតហើយ ។

ជាមួយគ្នានោះលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថា អាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លំាងក្នុងការដោះស្រាយបញ្ហាការស្ដារលូចាស់ៗ ដាក់លូថ្មីៗបន្ថែម ស្ដារប្រឡាយ,បញ្ហាសំរាម,បញ្ហាតបណ្ដាញទឹកស្អាតជូន ប្រជាពលរដ្ឋ ដែលរស់នៅនៅតំបន់ជាយក្រុង ដែលការងារនេះត្រូវអនុវត្តន៍ជាជំហានៗ ស្របពេលដែល រដ្ឋបាលរាជធានី កំពុងជំរុញការបង្កើតស្ថានីយទឹកស្អាតបន្ថែមទៀត ដើម្បីបំពេញតំរូវការរបស់ប្រជាពលរដ្ឋ ។

លោក ប៉ា សុជាតិវង្ស បានឱ្យដឹងថា៖ ការរបង្កើតស្ថានីយផលិតទឹកស្អាតនិមួយៗទាមទារឱ្យមានផែន ការត្រឹមត្រូវ មានជំហានអនុវត្ត ការចំណាយពេលវេលានិងថវិការច្រើនក្នុងការសាងសង់ ។ លោកបានបន្តថា៖ រាជរដ្ឋាភិបាលកំពុងកសាងស្ថានីយផលិតទឹកស្អាតនៅបាក់ខែងដែលនឹងរួចរាល់នៅឆ្នាំ២០២៣ ដូច្នេះវាអាចឆ្លើយតបជាមួយនឹងតំរូវការ របស់ប្រជាពល រដ្ឋដែលរស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ កំបូល និងខណ្ឌព្រែកព្នៅជាដើម។
ការបង្ហាញផែនការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅដែលរស់នៅតំបន់ជាយក្រុងនេះ គឺឆ្លើយ តបទៅនឹងសំណើរបស់ប្រជាពលរដ្ឋនៅក្នុងខណ្ឌពោធិសែនជ័យដែលបានលើកឡើងពីបញ្ហាខ្វះខាតទឹក ស្អាតប្រើប្រាស់នៅក្នុងសង្កាត់មួយចំនួន ហើយត្រូវទិញទឹកពីភ្នាក់ងារឯកជនក្នុងតម្លៃថ្លៃរហូត ដល់៣០០០ រៀលក្នុងមួយគូប។
លោកកៅ សាលៀប រស់នៅភូមិចំការឪឡឹក ក្នុងសង្កាត់កាកាបទី២បានឱ្យដឹងថា ប្រជាពលរដ្ឋនៅទីនេះ រងផលប៉ះពាល់ ដោយសារសំរាម បញ្ហា លូ ប្រឡាយ ពិសេសរដូវប្រាំងនេះអាចប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ច្រើន ដោយសារតែពុំទាន់មានបំពងភ្ជាប់ចូលទៅក្នុងលំនៅដ្ឋាន ហើយការទិញទឹកពីឯកជនមានតម្លៃថ្លៃ ដោយក្នុងមួយឡានតម្លៃ៤ម៉ឺនរៀល ដែលធ្វើឱ្យប៉ៈពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោក ហេង សុផាន់ណារ៉ាត តំណាងរដ្ឋាករទឹកស្វ័យក្រុងភ្នំពេញ បានមានប្រសាសន៍ឆ្លើយតប ទៅនឹងសំនួររបស់ប្រជាពលរដ្ឋថា តំបន់ត្រពាំងធ្នង់ សង្កាត់សំរោង បំពង់ទឹករបស់រដ្ឋបានទៅដល់ហើយ ដែលបងបងប្អូនប្រជាពលរដ្ឋអាចតភ្ជាប់បាន ខណៈដែលតំបន់ដាច់ស្រយោលមិនមានហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់និងដីឡូត៍ ប្រជាពលរដ្ឋអាចទៅទំនាក់ទំនងទៅ ផ្នែកផែនការរបស់រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ ដើម្បីឱ្យក្រុមការងារពិនិត្យផ្ទាល់ អាចនឹងដាក់ទឹកឱ្យប្រើប្រាស់បាន ។

លោកបន្តថា ចំពោះប្រជាពលរដ្ឋនៅម្តុំភូមិចំការឪឡឹក២ គឺមានបំពង់ទឹកស្អាតទៅដល់ផងដែរ នៅតែតំបន់ដីឡូត៍ និងតំបន់មិនទាន់រៀបរយ ជាពិសេសតាមផ្លូវរថភ្លើងតែងម្តង ប្រសិនជាប្រជាពលរដ្ឋមិនប៉ះនៅតំបន់នេះទេ រដ្ឋាករទឹកនឹងដាក់ជូន ប៉ុន្តែជាដំណោះស្រាយចំពោះមុខ រដ្ឋាករទឹកនឹងដាក់នាឡិការួមមួយ ដើម្បីបងប្អូនប្រើប្រាស់បណ្តោះអាសន្នរហូតទៅដល់រោងចក្របាក់ខែងសាងសង់រួចរាល់ ។ លោកបន្តថា ចំពោះប្រជាពលរដ្ឋដែលរស់នៅម្តុំសង្កាត់ត្រពាំងក្រសាំងវិញ សម្ពាធទឹកទៅមិនដល់នោះទេ ដោយសារបញ្ហាផលិតកម្មផលិតមិនទាន់តំរូវការ ដោយរង់ចាំការសាងសង់រោងចក្រផលិតទឹកស្អាតបាកខែងរួចរាល់ ។

សូមបញ្ជាក់ថា៖ តាមការព្យាករណ៍របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថា ការប្រើប្រាសទឹកស្អាតនៅរាជធានីភ្នំពេញនឹងមានតម្រូវការហូតដល់ប្រមាណជាង ៩០ពាន់ម៉ែត្រ គូប ក្នុងមួយថ្ងៃនៅឆ្នាំ២០២៥ និងជាង១០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃនៅឆ្នាំ២០៣០ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង