ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចចុះបង្ក្រាប ដាយម៊ិនម៉ាស្សា ដែលសង្ស័យបង្កប់សេវាកម្មផ្លូវភេទផ្អើលពេញហ្វេសប៊ុក

131

ភ្នំពេញ៖ ទីតាំងម៉ាស្សាលំដាប់សម្រួលអារម្មណ៍មួយកន្លែងយីហោ Diamond Massageដែលបានល្បីរុន្ទីតាមបណ្តាញសង្គមពីការតេសួរសេវ៉ាតម្លៃរបស់ភ្ញៀវជាមួយភ្នាក់ងារម៉ាស្សានោះត្រូវបានកម្លាំងអជ្ញាធរខណ្ឌដូនពេញសហការជាមួយកម្លាំងជំនាញចុះទៅដល់ទីតាំងនោះដើម្បីចាត់ការតាមនិតិវិធីច្បាប់។ប៉ុន្តែពួកគេដឹងខ្លួនទាន់ នាំគ្នាចាក់សោរគេចខ្លួនបាត់អស់។

  ដាយម៉ិនម៉ីសេក (Diamond Massage)ត្រូវបានគេបង្ហោះព័ត៌មានថា បាន បើកបង្កប់សេវាផ្លូវភេទ ដោយចំហរ និងបង្ហោះពេញបណ្ដាញសង្គមFacebook ហើយត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយមន្ទីរទេសចរណ៍ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកបិទទីតាំងនោះដោយឃាត់បានតែបុរសម្នាក់ដែលជាសន្ដិសុខ ទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។

ប្រតិបត្តិការនេះដឹកនាំផ្ទាល់ដោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចទីតាំងម៉ាស្សាយីហោ ដាយម៉ិន (Diamond Massage)ចំណុចផ្ទះលេខ៤៨C ផ្លូវលេខ២២២ មូលដ្ឋានសង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

  លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានប្រាប់អោយដឹងថា ចំពោះទីតាំងម៉ាស្សានេះ មិនអនុញ្ញាតអោយមានការបើកដំណើរការឡើយនិង យោងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំម្ងឺឆ្លង COVID-19 គឺត្រូវបានបិទជាយូមកហើយតែដោយឡែកទីតាំងម៉ាស្សា បើកលួចលាក់ល្មើសនិងបទបញ្ជារបស់អាជ្ញាធរ ត្រូវបិទទីតាំងជាស្ថាពរតែម្ដង។

  ក្រោយបញ្ចប់ប្រតិបត្តិការកម្លាំងនគរបាលជំនាញបានឃាត់ខ្លួនបុរសម្នាក់ដែលតាំងខ្លួនជាសន្តិសុខ ដើម្បីនាំខ្លួនទៅសួរនាំបន្ដែម៕

 

អត្ថបទដែលជាប់ទាក់ទង