ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្សយ័ចំនួន០៦នាក់ ដកហូតថ្នាំញៀនមួយចំនួនធំនៅខេត្តស្វាយរៀង

84

ខេត្តស្វាយរៀង៖ ជនសង្សយ័ចំនួន០៦នាក់(ស្រី០១នាក់)រួមជាមួយវត្ថុតាង ដែលជាប់ទាក់ទិនក្នុងករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២ នេះត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់។

   កិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខាងលើនេះគឺធ្វើឡើងកាលពីថ្ងៃទី២៤.២៥ ខែវិច្ឆិកា ឆ្នាំ២០២០ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទូលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក កានកេន នាយការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត និងស្ថិតក្រោមការសម្របសម្រូលនីតិវិធីពីឯកឧត្តម ខាំ សុផារីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងកម្លាំងការិយាលយ័ជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបឃាត់ខ្លួនជនសង្សយ័ជាបន្តបន្ទាប់និងរឹបអូសវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន០៧កញ្ចប់(ធំ០២កញ្ចប់)- ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿងទូរសព្ទ័ដៃ០៦គ្រឿងម៉ូតូ០២គ្រឿង ព្រមទាំងឧបករណ៍ជក់ប្រើប្រាស់និងសម្ភារះវេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត៕

 

អត្ថបទដែលជាប់ទាក់ទង