ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញអ្វីខ្លះ ក្រោយបិទទីតាំងហាងម៉ាស្សាក្ដៅសាច់ ដែលមានយីហោ DIAMOND MASSAGE

358

ភ្នំពេញ៖ក្រោយបិទទីតាំងមាស្សាខាងលើរកឃើញវត្ថុតាងមួយចំនួន រួមមាន1- ស្រោមអនាម័យម៉ាក Strast និង ទឹករំអិល K Y Jelly មួយចំនួន
2- កុំព្យូទ័រ Desktop ម៉ាកDell ពណ៍ខ្មៅ 01គ្រឿង រួមជាមួយម៉ាស៊ីន Printer
3- DVR ម៉ាក Hikvision ពណ៏ខ្មៅ 01គ្រឿង
4-Tablet ម៉ាក Samsung 01គ្រឿង
5-ទូរស័ព្ទដៃ ម៉ាក Oppo ពណ៏ខ្មៅ 01គ្រឿង និង កាបូបដៃ ពណ៏ខ្មៅចំនួន (របស់ឈ្មោះ សេង ហុកសុខរស្មី)
6- បញ្ចីចំណូល ចំនួន 03ក្បាល និង ឯកសារមួយចំនួន
7-រូបថតសរសេរថា “វិញ្ញាបនបត្រលេខ(No)MOC-49851984 ពណ.ចបព ចុះថ្ងៃទី18 ខែមីនា ឆ្នាំ2020។

កម្លាំងចុះបង្ក្រាបទីតាំងហាងម៉ាស្សាដែលមានយីហោ DIAMOND MASSAGE ដែលបានបង្ហោះក្នុងបណ្ដាញសង្គម ដែលបានធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណីខ្មែរ នឹងខុសច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងផ្ទះលេខ ៤៨C ផ្លូវ២២២​ ភូមិ៤​ ក្រុម១៦​ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

គួរបញ្ជាក់ថា៖នៅថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៤:៣០នាទីកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដែលដឹកនាំដោយលោក សេង ហៀង ជាព្រះអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានសមាសភាពចូលរួមដូចខាងក្រោម÷
1-លោក​ ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ
2-លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ
3-លោក ចាន់ កន្ថេត អភិបាលរងខណ្ឌដូនពេញ
4-លោក វរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ
5- លោក វរសេនីយ៍ទោ អ៉ឹម ផល្គុន អធិការរងនគរបាលខណ្ឌដូនពេញ
6-លោក ហឿន ប្រសើរ ប្រធានការិយាល័យសេដ្ឋកិច្ច
7-លោក កាន់ វរ: ក្រឡាបញ្ជីនៃអយ្អយការអមសាលាដំបូងរាជធានីភ្នំពេញ ជា
8-លោក មាស បូរិន ចៅរងទី1 សាលាសង្កាត់បឹងរាំង
9-លោក វរសេនីយ៍ត្រី ប៊ុន ប្រុស នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង។
10-លោក ភោគ សោភ័ណ្ឌ មេភូមិ4 សង្កាត់បឹងរាំង
ពេលចុះមកដល់ទីតាំងខាងលើនេះក្រុមការងារបានពិនិត្យឃើញជាក់ស្ដែងដូចខាងក្រោម: ទីតាំងបានបិទទ្វារ និងមានឈ្មោះ សេង ហុកសុខរស្មី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ជាអ្នកមើលការខុសត្រូវទីតាំងខាងលើ ពេលនោះ ឈ្មោះ សេង ហុកសុខរស្មី បានសហការជាមួយកម្លាំងចំរុះ ឲ្យចូលពិនិត្យក្នុងទីតាំងខាងលើ។
ដោយពិនិត្យឃើញថា អាជីវកម្មខាងលើល្មើសនិងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល តាមរយៈលិខិតលេខ 167សជណ.អរហ ចុះថ្ងៃទី 07 ខែមេសា ឆ្នាំ2020របស់ក្រសួងទេសចរណ៍ និងដោយពិនិត្យឃើញជាក់ស្ដែងនូវវត្ថុតាងខាងលើ(ពិសេសស្រោមអនាម័យនិងទឹករំអិល)មានតម្រូវសង្ស័យពាក់ព័ន្ធនឹងអំពើសញ្ចារកម្ម ហេតុនេះក្រុមការងារចម្រុះសម្រេចចាប់យកវត្ថុតាងខាងលើ និងបិទទីតាំងអាជីវកម្មនេះជាបណ្ដោះអាសន្ន។ ក្រៅពីវត្ថុចាប់យកខាងលើ ក្រុមការងារចម្រុះពុំបានដកហូត ឬធ្វើឱ្យខូចខាតសម្ភារ:ណាមួយនៅក្នុងទីតាំងខាងលើឡើយ និង បាននាំឈ្មោះ សេង ហុងសុខរស្មី ភេទប្រុស អាយុ២៦ឆ្នាំ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ​បន្ត​ ៕

អត្ថបទដែលជាប់ទាក់ទង