ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រូបសំណាកកវីប្រជាប្រីយ៍ ភិរម្យ អ៊ូហៅង៉ុយធ្វើពីថ្មភក់, នឹងស្ទូចតម្លើងតំកល់លើរង្វង់មូលនៅចុងសប្ដាហ៍នេះ

99

ភ្នំពេញ៖ មកដល់ពេលនេះការដ្ឋានសាងសង់រូបសំណាក កវីប្រជាប្រីយ៍ ភិរម្យ អ៊ូហៅ ង៉ុយ ដែលស្ថិតនៅរង្វង់មូលក្នុងភូមិត្រពាំងត្នោត ភូមិត្រពាំងអារក្ស នៅសង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ មកដល់ពេលនេះ សម្រេចបាន ៧០ភាគរយ ហើយ ហើយគ្រោងនឹងស្ទូចតម្លើងរូបសំណាកពីថ្មភក់ឆ្លាក់រួចមកតំកល់នៅចុងសប្តាហ៍នេះ ។គួររំលឹកថា៖កវីប្រជាប្រីយ៍ ភិរម្យ អ៊ូហៅ ង៉ុយ កើតនៅឆ្នាំ១៨៦៥ទទទួលមរណៈភាពក្នុងឆ្នាំ១៩៣៥។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ខែសីហាឆ្នាំ២០១៨ បានចុះពិនិត្យការដ្ឋានសាងសង់រូបសំណាក កវីប្រជាប្រីយ៍ ភិរម្យ ង៉ុយ ដែលស្ថិតក្នុងរង្វង់មូលភូមិត្រពាំងត្នោត ភូមិត្រពាំងអារក្ស នៅសង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ ជាស្រុកកំណើតរបស់លោកតា ភារម្យអ៊ូ ឬ ង៉ុយ ដើម្បីជំរុញការងារនេះឱ្យបានលឿន ស្របពេលដែលការដ្ឋាននេះសម្រេចបាន ៧០ភាគរយ ហើយនោះ។
គួរបញ្ជាក់ថា៖ កាលពីថ្ងៃទី១២ វិច្ឆិកា២០១៧កន្លងមកនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញអមដំណើរដោយលោកស្រីជាភរិយារួមនិងលោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិ សែនជ័យផងនោះ បានចុះពិនិត្យស្ថានភាពផ្លូវ២ខ្សែនៅជាប់ការដ្ឋានសាងសង់រូបសំណាក កវីប្រជាប្រីយ៍ ភិរម្យ ង៉ុយនេះ។ផ្លូវចំនួន២ខ្សែ ខ្សែទី១ ជាផ្លូវទួលលាភ ក្នុងភូមិសាស្ត្រភូមិត្រពាំងត្នោត ភូមិត្រពាំងអារក្ស ដោយចាប់ពីរង្វង់មូលលោកតា ក្រម ង៉ុយ ទៅដល់ភូមិត្រពាំត្នោយ ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាប្រភេទផ្លូវបេតុងមានប្រវែងជាង២៥០០ម៉ែត្រ ទទឹង៥ម៉ែត្រ ។ចំណែកផ្លូវ១ខ្សែទៀតក៏ចេញពីរង្វង់មូលលោកតា ភារម្យ ង៉ុយដែរ ឆ្ពោះទៅវត្តអង្គស្តុប ជាប់ព្រំប្រទល់ផ្លូវលេខ៤២ មានប្រវែង១០០០ម៉ែត្រ ជាប្រភេទផ្លូវបេតុងមានទទឹង៥ម៉ែត្រ ដូចគ្នា ដោយមកដល់ពេលនេះ ការស្ថាបនាបានរួចរាល់ហើយ ដើម្បីបំរើការធ្វើចរាចរជូនប្រជាពលរដ្ឋបានស្រួល។
ការសម្រេចឱ្យមានការស្ថាបនាផ្លូវទាំង២ខ្សែនេះ គឺដោយមើលឃើញពីប្រជាពលរដ្ឋនៅក្នុងសង្កាត់នេះ ជានិច្ចជាការតែងគាំទ្រគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្រោយការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕

អត្ថបទដែលជាប់ទាក់ទង