ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស៊ី ជីនភីង អបអរសាទរ ប្រធានាធិបតីហ្ស៊ីមបាវ៉េ

109

ប្រធានាធិបតីចិន លោកស៊ី ជីនភីង បានអបអរសាទរលោក Emmerson Mnangagwa ចំពោះការបោះឆ្នោត របស់លោកជាប្រធានាធិបតីហ្សីមបាបវ៉េ។

នៅក្នុងសារអបអរសាទរ នៅថ្ងៃអាទិត្យលោកស៊ី បានសម្តែងនូវបំណងប្រាថ្នារបស់លោកថា រដ្ឋាភិបាលហ្ស៊ីមបាវ៉េន​ និងប្រជាជន នឹងទទួលបានសមិទ្ធផលជាច្រើន នៅក្នុងការអភិវឌ្ឍន៍ជាតិ ក្រោមការដឹកនាំរបស់មណ្ណាហ្គោវ៉ា។

លោកស៊ី បាននិយាយថា លោករំពឹងថា នឹងជួប Mnangagwa ជាថ្មីម្តងទៀត ហើយផ្លាស់ប្តូរគំនិត ស្តីពីទំនាក់ទំនងចិន – ហ្ស៊ីមបាវ៉េ នៅពេលដែលប្រធានាធិបតីអាហ្វ្រិក ចូលរួមកិច្ចប្រជុំកំពូល នៃវេទិកា ស្តីពីកិច្ចសហប្រតិបត្តិការចិន – អាហ្វ្រិក នៅក្រុងប៉េកាំង នៅក្នុងខែកញ្ញា។

លោកស៊ី បាននិយាយថា លោកសង្ឃឹមថា កិច្ចប្រជុំជាមួយ Mnangagwa នៅក្នុងទីក្រុងប៉េកាំង នឹងជំរុញទៅមុខនូវភាពជាដៃគូយុទ្ធសាស្ត្រ ដ៏ទូលំទូលាយ នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងនាំមកផលប្រយោជន៍ កាន់តែច្រើនដល់ប្រជាជាតិនិងប្រជាជន។

នៅក្នុងខែមេសា Mnangagwa ដែលជាប្រធានាធិបតីស៊ីមបាវ៉េ ដែលកំពុងកាន់អំណាច បានចំណាយពេលទស្សនកិច្ច 5 ថ្ងៃ ទៅកាន់ប្រទេសចិន ក្នុងកំឡុងពេលដែលលោក បានជួបជាមួយលោកស៊ី និងនាយករដ្ឋមន្ត្រីចិន លោកលី កេឈាំង។

យោងទៅតាមគណៈកម្មការរៀបចំការបោះឆ្នោត ហ្ស៊ីមបាវ៉េ លោក Mnangagwa បានឈ្នះការបោះឆ្នោត ប្រធានាធិបតី នៅថ្ងៃទី 30 ខែកក្កដា បន្ទាប់ពីទទួលបាន 50,8 ភាគរយ នៃការបោះឆ្នោត៕

អត្ថបទដែលជាប់ទាក់ទង