ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហ្វេ​ស​ប៊ុ​កមួយចោទ​ស្នងការរង​ខេត្ត​កែប​មួយរូប​ថា ឲ្យ​ជួយ​រក​ស្រីក្មេងៗគាត់​ដើម្បី​សប្បាយ តែលោកបដិសេធ

154

​កែប ៖ គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Sey Ha បាន​សរសេរ និង​បញ្ចេញ​សារ​ឆ្លើយឆ្លង​គ្នា​តាមរយៈ​ម៉េ​ស​សេក ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ូង សុ​ខេង ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ពាក់ព័ន្ធ​នឹង​ករណី​ដែល​ស្នងការរង ឲ្យ​ឈ្មោះ​សីហា ជួយ​រក​ស្រីក្មេងៗ​ឲ្យ​លោក​មួយ គ្រាន់​កំដ​អារម្មណ៍​។ ប៉ុន្តែ​ទោះ​យ៉ាង​លោក​ស្នងការរង​រូបនោះ បានចេញ​សេចក្តី​បដិសេធ​ទាំងស្រុង​ចំពោះ រូបភាព និង​ខ្លឹមសារ នៃ​ព័ត៌មាន​នេះ និង​ចាត់ទុកថា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​មាន​ចេតនា​ផលិត​ព័ត៌មាន និង​កាត់ត​រូបភាព បង្ហោះ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​បង្ខូច​កិត្តិយស​។​

​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Sey Ha បាន​លើកឡើងថា “​សូម​បងប្អូន​មក​ស្គាល់​អា​មេ​ប៉ូលិស ដែល​ល្មោភ​ចុយ​ស្រី​នេះ ឲ្យ​ហើយ​ទៅ ពេល​វា​ចង់​ចុយ​ស្រី វា​ឲ្យ​ខ្ញុំ​រក​ស្រី​ឲ្យ​វាពីរ​នាក់ រួចហើយ​ពេល​វា​បាន​សប្បាយ វា​ក៏​មិនបាន​ឲ្យ​លុយ​ខ្ញុំ​ថ្លៃ​រក​ឲ្យ​វា​ដែរ ពិតជា​ថោក​ណាស់​អានេះ​”​។

​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ខាងលើនេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប នៅ​ថ្ងៃទី​២៩​ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​សេចក្ដីប្រកាស​ព័ត៌មាន​ថា​”
​ខ្ញុំ​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ូង សុ​ខេង ស្នងការរង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប សូម​ជម្រាបជូន សាធារណជន និង​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មេត្តា​ជ្រាប​៖ នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ មាន​គណនី​ហ្វេ​ក​បុក​ឈ្មោះ Sey Ha បានធ្វើការ​បង្ហោះ​ព័ត៌មាន​មួយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់ខ្ញុំ​បាទ​”​។​

​លោក​ស្នងការរង សូម​ធ្វើការ​បដិសេធ​ទាំងស្រុង​ចំពោះ រូបភាព និង​ខ្លឹមសារ នៃ​ព័ត៌មាន​នេះ និង​ចាត់ទុកថា ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ មាន​ចេតនា​ផលិត​ព័ត៌មាន និង​កាត់ត​រូបភាព បង្ហោះ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​បង្ខូច​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក៏ដូចជា​រូបលោក​ផងដែរ​។​

​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប នឹង​បន្តធ្វើ​ការស្រាវជ្រាវ​ស្វែងរក​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ ឲ្យ​មក​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​។​
​ជាមួយគ្នានេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ក៏ដូចជា​រូបលោក​ផ្ទាល់ សូម​អំពាវនាវ​ដល់​សាធារណជន បណ្ដាញ​សង្គម សូមកុំ​មានការ​យល់ច្រឡំ​ចំពោះ​ករណីនេះ និង​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សាធារណជន​ទាំងអស់ ដែល​តែងតែ​សហការ​ជាមួយ​កងកម្លាំង​មាន​សមត្ថកិច្ច ក្នុងការ​រួមចំណែក​លើ​កិច្ច​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង​សុវត្ថិភាព​សង្គម ៕​

អត្ថបទដែលជាប់ទាក់ទង