ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជុំទី២នៃព្រឹត្តិការណ៍TV5 Boxing Knock-Outចាប់ផ្ដើមហើយ

134

​ភ្នំពេញ:សម្រាប់ថ្ងៃទី១១សីហានេះព្រឹត្តិការណ៍Tv5 Boxing Knock-Out Serie by K-Cementជុំទី២បានចាប់ផ្ដើមហើយ ។

​កាលពីជុំទី១មានអ្នកប្រដាល់ចំនួន៣២រូបចូលរួមប្រកួតជម្រុះគឺអ្នកចាញ់ខ្ទាតចេញពីការប្រកួត ឯ អ្នកឈ្នះឡើងមកប្រកួតជម្រុះបន្តនៅជុំទី២ ។បន្ទាប់ពីអ្នកប្រដាល់ចំនួន១៦រូបខ្ទាតចេញនៅជុំទី១នោះនៅជុំទី២នេះការប្រកួតជម្រុះកាន់តែយឹងតែងខ្លាំងថែមទៀតព្រោះអ្នកប្រដាល់ទាំង១៦រូបសុទ្ធតែជាអ្ននខ្លាំងដែលឈ្នះពីជុំទី១មក ។

​ការប្រកួតមានតែ៣ទឹកមែនតែជាការប្រកួតប្រជែងយកកៅអី ។ជើងខ្លាំង១៦រូបនេះនឹងត្រូវជម្រុះយក៨រូបដើម្បីឡើងទៅប្រកួតជម្រុះបន្តនៅជុំទី៣ ។ជុំទី២នេះត្រូវបានគេប្រសិទ្ធិនាមថាជាជុំមរណៈ ។

​សម្រាប់ថ្ងៃទី១១សីហាដែលមាន២ប្រកួតនោះម៉ន ព្រំម៉ាញក្លិបការិយាល័យទី៥ កងទ័ពជើងគោកត្រូវប្រកួតជាមួយលាប រដ្ឋាក្លិដីឡូតិ៍មានរិទ្ធបន្ទាយមានជ័យ ។

​កាលពីជុំទី១ព្រំម៉ាញឈ្នះលីន វីរៈក្លិបបូរីរាជសីហ៍មានរិទ្ធនៅទឹកទី៣ ក្នុងខណៈដែលលាប រដ្ឋា ឈ្នះឈ្នះចាន់ រក្សាក្លិបអេភូថងកីឡានៅទឹកទី៣ដែរនោះ ។អ្នកប្រដាល់ទាំង២រូបនេះទោះបីរដ្ឋាជាអ្នកប្រដាល់ដែលមិនអាច មើផលស្រាលបានក៏ពិតមែនតែគេជឿជាក់ថា ព្រំម៉ាញមានឱកាសដណ្ដើមបានកៅអីសម្រាប់ជុំទី៣ច្រើនជាង ។

​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់សេក ចៅជូតមកពីក្លិបអង្គរមានជ័យខេត្តសៀមរាបត្រូវជួបជាមួយអ្នកប្រដាល់កំពែង ខ្មៅរបស់សមាគមប្រដាល់ក្រសួងកសិកម្ម ។

​កាលពីប្រកួតជម្រុះនៅជុំទី១ សេក ចៅជូតឈ្នះអ្នកប្រដាល់ផាន រះក្លិបតាព្រហ្មមានជ័យដោយពិន្ទុ ឯ កំពែងខ្មៅឈ្នះឡូញ វ៉ាន់ឌីក្លិបពន្លឺវិបុលដារិទ្ធពោធិ៍សែនជ័យដោយពិន្ទុដែរ ។វ៉ាន់ឌីជាអ្នកប្រដាល់ចិត្តធំណាស់ ឯកំពែង ខ្មៅ

ទោះបីចិត្តរបស់គេមិនសូវធំក៏ពិតមែនតែមួយរយៈនេះគេមានការរីកចម្រើនខ្លាំងណាស់ ។កំពែង ខ្មៅទំនងជាមានឱកាសដណ្ដើមបានជ័យជំនះ ច្រើនជាងហើយក្នុងជុំទី២នេះ ។

​ចំពោះការប្រកួតជាមិត្តភាពជាមួយថៃវិញនោះពេជ្រ ម្ទេសខ្មាំងក្លិបអារុណរះកីឡា ប្រកួតជាមួយអ្នកប្រដាល់ថៃខុន សៀកឡេក(Khon Soeklek)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង