ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

១៥ឆ្នាំគណបក្សហ្វ៊ុនស៉ិនប៉ិចដួលងើបមិនរួចឥឡូវងើបប្រកាស ថា ខ្លួនឈរលំដាប់កំពូលលេខ២ គណបក្សប្រជាជនលំដាប់ទី១

176

ភ្នំពេញ៖ ៣អណត្តិជាប់គ្នាគណបក្សហ្វ៊ុនស៉ិនប៉ិច ត្រូវគណបក្សប្រជាជនកម្ពុជាវាយដួលងើបមិនរួចតែឥឡូវអណត្តិទី៦ ងើបឡើងវិញបន្តិចប្រកាស ថា ខ្លួនគណបក្សហ្វ៊ុនស៊ិនប៉ិច ឈរលំដាប់កំពូលលេខ២ គណបក្សប្រជាជនកម្ពុជាលំដាប់ទី១។

ជាក់ស្ដែងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះ លោកយូ ហុកគ្រីអនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចបានផ្ញើសារថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សមាជិក សមាជិការបស់ខ្លួន ដែលបានបំពេញការងារកាន់តែល្អប្រសើរ។ ជាមួយគ្នានេះ គណបក្សរាជានិយមដ៏ចំណាស់ បានអះអាងថា ក្រោយបង្ហាញលទ្ធផលសន្លឹកឆ្នោត ហ្វ៊ុនស៊ិនប៉ិចបានឈរលំដាប់កំពូលលេខ២ ក្នុងចំណោមគណបក្សនយោបាយទាំង២០ ដែលបានចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាលទី៦នេះ។

ក្នុងសារលិខិតដែលចេញដោយ អនុប្រធានគណបក្សហ្វ៊ុនស៉ិនប៉ិច លោក យូ ហុកគ្រី បានឲ្យដឹងថា «ទោះបីជាលទ្ធផលនៃការបោះឆ្នោត មិនបានសមស្របនឹងស្ថានភាព ជាក់ស្តែងក៏ដោយ ក៏យើងបានសង្កេតឃើញថា គណបក្សហ្វ៊ុនស៉ិនប៉ិច មានសំឡេងកើនឡើងគួរឲ្យកត់សម្គាល់ ដែលអាចឈរលំដាប់លេខ២ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមក្នុងការបោះឆ្នោតកន្លងទៅនេះ»។

បើតាមលិខិតដដែល គណបក្សហ្វ៊ុនស៉ិនប៉ិច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាជិកបក្សរបស់ខ្លួន ដែលបាននាំគ្នាអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតជ្រើសរើសគណបក្ស ដែលខ្លួនពេញចិត្ត កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅផងដែរ។

គួរបញ្ជាក់ថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ត្រូវបានបញ្ចប់ដោយភាពជោគជ័យនៅវេលាម៉ោង៣រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាមួយនឹងសភាពការណ៍សន្ដិសុខ សណ្ដាប់ធ្នាប់យ៉ាងល្អប្រសើរ គ្មានការគំរាមកំហែង ឬអំពើហិង្សាណាមួយកើតឡើងនោះទេ។ បើតាមរបាយការណ៍បឋមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ប្រជាពលរដ្ឋបានទៅចូលរួមបោះឆ្នោតនៅទូទាំងប្រទេសមានជិត៧លាននាក់ ស្មើនឹង៨២.៨៩% ដែលចំនួននេះមានការកើនឡើងយ៉ាងខ្លាំងលើសពីឆ្នាំ២០១៣ ដែលមានតែ៦៩.៦១% ប៉ុណ្ណោះ។

គណបក្សប្រជាជនកម្ពុជា ទទួលបាន ៤,៨៧៥,១៨៩សំឡេង ស្មើនឹង ៧៦.៧៨% ចំណែកឯគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលឈរលំដាប់លេខរៀងទី២ ទទួលបានសំឡេង ៣៧៣,៥២៦សំឡេង៕

អត្ថបទដែលជាប់ទាក់ទង