ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឥណ្ឌូណេស៊ីចាប់ខ្លួនរដ្ឋមន្រ្តីម្នាក់ទៀត ជាប់ពីបទប្រព្រឹត្តអំពើពុករលួយ!!

110

ទីភ្នាក់ងារព័ត៌មានបរទេសបានផ្សាយ នៅព្រឹកថ្ងៃទី៦ធ្នូនេះថាគណៈកម្ម ការបង្ការនិងបង្រ្កាប អំពើពុករលួយឥណ្ឌូណេស៊ី បានចាប់ខ្លួន រដ្ឋមន្រ្តីក្រសួងកិច្ចការសង្គមម្នាក់ទៀត ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ ជារដ្ឋមន្រ្តីទីពីរ ដែលត្រូវចាប់ខ្លួន ក្នុងរយះពេលមិនដល់១ខែនេះ។

គណៈកម្មការបង្ការ និងបង្រ្កាបអំពើពុករលួយឥណ្ឌូណេស៊ី បានប្រកាសថា លោកJuliari Batubaraអាយុ48រដ្ឋមន្រ្តីកិច្ចការសង្គម បានចូលបង្ហាញខ្លួន ដោយខ្លួនឯងនៅទីស្នាក់ការ បន្ទាប់ពីប្រធានគណៈកម្មការបានដាក់​ឧសាទវាទអោយ«ចុះចូល» ផុតត្រឹមថ្ងៃទី៥ធ្នូ។
លោករដ្ឋមន្រ្តី ត្រូវគណៈកម្មការចោទ ពីបទទទួលសំណូក ជាប្រាក់ចំនួន១៧០០០លានរូបពី ឬប្រមាណ១,១លានដុល្លារ ពីក្រុមហ៊ុនផ្គត់ផ្គត់ទំនិញចំនួនពីរ ដែលលក់ផ្គត់ផ្គង់ ទំនិញអោយរដ្ឋាភិបាល សម្រាប់យុទ្ធការពាររាតត្បាតជំងឹកូវីដ១៩។
កាលពីថ្ងៃទី២៦វិច្ឆិកា លោកEdhy Prabowoរដ្ឋមន្រ្តីក្រសួងកិច្ចការជលផល (ឥណ្ឌូណេស៊ី) ក៏ត្រូវគណៈកម្មការខាងលើ ចាប់ខ្លួនដូចគ្នា ករណីប្រព្រឹត្តអំពើអពុករលួយផ្សេងគ្នា៕

អត្ថបទដែលជាប់ទាក់ទង