ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ  បាន​ចុះ​ចែក​ម៉ាស់​ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ដងផ្លូវ 

53

​ភ្នំពេញ​៖​កាលពី​ល្ងាច​ថ្ងៃទី​៦​ធ្នូ​នេះ​ក្រោយពី​មានការ​ណែនាំ​ពី​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស  ថេត  អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ  បាន​ចុះ​ចែក​ម៉ាស់​ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ដងផ្លូវ ។​

ម៉ាស់​ដែល​បាន​នាំយកទៅ​ចែកជូន​ប្រជាពលរដ្ឋ​តាមផ្លូវ​សា​ធា​រណះ​នេះ​ជា​ម៉ាស់​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនា​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ម្ពុ​ជា​ផ្ដល់ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ហើយ​រដ្ឋបាល​រាជធានី​បានផ្ដល់​បន្តទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ  ។​ក្នុង​ការចែក​ម៉ាស​នេះ​ក៏បាន​ធ្វើ​ការចែក​ម៉ាស់​ជូន​ប្រជាពលរដ្ឋ ធ្វើដំណើ​តាម​ដងផ្លូវ​ឆ្លងកាត់​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​សែន​សុខ នៅ​គោ​កដៅ​ស្តុ​ប​ផ្សារ​ដី​ហុយ សង្កាត់​ភ្នំពេញ​ថ្មី និង​បាន​ណែនាំ​ប្រជាពលរដ្ឋ ឲ្យ​ចូលរួម​បង្ក​ទប់​ស្តា​ត់​ជំងឺ covid-19 តាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល ៕​

អត្ថបទដែលជាប់ទាក់ទង