លោក គួច ចំរើន នូវតែបន្ដ ទទួលទឹកអាល់កុល និងម៉ាសពីសម្បុរសជន ដើម្បី អាជ្ញាធរបន្ដយកទៅចែជូនបងប្អូនប្រជាពលរដ្ឋ ការពារជំងឺកូវិដ-១៩
ព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយឧបត្ថម្ភពីសប្បុរសជន មានម៉ាសចំនួន ១ម៉ឺនម៉ាស និងទឹកអាល់កុល ចំនួន ១៥០លីត្រ ដែលជាការឧបត្ថម្ភរបស់លោក ប៊ុន សិន និងលោក បេ ប៊ុនងួន ដល់រដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកព្រឹកថ្ងៃអង្គារ ៨រោច ខែមិគសិរ ឆ្នាំជូត ទោ ស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងអគុណដល់លោក ប៊ុន សិន និងលោក បេ ប៊ុនងួន ដែលបានឧបត្ថម្ភម៉ាស និងទឹកអាល់កុលមកដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ នៅខេត្តព្រះសីហនុ។
ទន្ទឹមនោះរដ្ឋបាលខេត្តក៏បានដាក់ ចេញនូវវិធានការមួយចំនួនឱ្យក្រុង ស្រុក បន្តចុះផ្សព្វ ផ្សាយទៅដល់គោលដៅពិសេស កន្លែងលក់ដូរនៅតាមទីប្រជុំជន ត្រូវម្ចាស់ការអនុវត្តន៍វិធានការសុខាភិបាល ត្រូវពាក់ម៉ាស មានទឹកអាល់កុល ឬជែលលាងសម្អាតដៃ និងម៉ាស៊ីនវាស់កម្ដៅជាប់ជាប្រចាំ ប្រសិនបើទីតាំងណាមិនអនុវត្តន៍តាមគោលការណ៍ណែនាំ អាជ្ញាធរនឹងធ្វើការផ្អាកអាជីវកម្មបណ្តោះអាសន្ន ដែលវិធានការនេះដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ប្រជាពលរដ្ឋយើង ៕ .សំរិត