ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេច ហេង សំរិន ៖ បរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ក្នុងមួយខែ ៨លានរៀល រយៈពេល ៦ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២០ តទៅ សម្រាប់ចូលរួមទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បី ចាក់ជូនពលរដ្ឋយើងដោយឥតគិតថ្លៃ

71

 

ភ្នំពេញ៖ សម្តេចប្រធានរដ្ឋសភាជាតិថ្លែងថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ខ្ញុំបានបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ក្នុងមួយខែ ៨លានរៀល រយៈពេល ៦ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២០ តទៅ សម្រាប់ចូលរួមទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បី ចាក់ ជូនពលរដ្ឋយើងដោយឥតគិតថ្លៃ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងការកោតសរសើរដល់រាជរដ្ឋាភិបាលដែលជានិច្ចកាលតែបានគិតគូរ និងយកចិត្ត ទុក ដាក់ខ្ពស់ ដល់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេស ក្នុងដំណាក់កាលជួប វិបត្តិកូវីដ-១៩ ដោយបានដាក់ចេញនូវ វិធានការយ៉ាងម៉ឹង មាត់ និងគ្រប់ជ្រុង ជ្រោយ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ជាមួយគ្នានេះ ខ្ញុំក៏សូមលើកទឹកចិត្ត ដល់សមាជិក សមាជិ កា រដ្ឋសភាទាំងអស់ មេត្តាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល នៅក្នុងបេសកកម្ម មនុស្សធម៌ ដ៏ឧត្តុង្គ ឧត្តម នេះ តាមលទ្ធភាពរៀងៗខ្លួន ដើម្បីចូលរួមថែរក្សាការពារសុខភាពប្រជាពលរដ្ឋយើង ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង