ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យបំផ្លាញហាងយីហោយ៉ាឃុន កាយ៉ា ថូសម៉ដ្ឋនៅចំការមន

89

ភ្នំពេញ៖គណៈបញ្ជាការឯកភាពខណ្ឌចំការមន​ ដឹកនាំការងារដោយលោក​ ថេង​ សុថុល​ អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន​ នាព្រឹកថ្ងៃទី០៨ខែធ្នូឆ្នាំ២០២០នេះ បានចុះអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គីភ័យដែលកំពុងឆាបឆេះយ៉ាងសន្ធោរសន្ធៅនៅហាងយីហោ​ យ៉ាឃុន​ កាយ៉ា​ ថូស​ ផ្ទះលេខ ២៩​ ផ្លូវលេខ​ ២៩៤​ សង្កាត់ទន្លេបាសាក់ ខណខណ្ឌចំការមន រាជធានីភ្នំពេញ។

  ចំពោះមូលហេតុៈ ឆ្លងចរន្តអគ្គីសនី(ផ្ទុះកន្ទុយម៉ាស៊ីនត្រជាក់​ ០៥គ្រឿង)​​ ដោយមានរថយន្តពន្លត់អគ្គីភ័យចំនួន​ ០៨ គ្រឿងក្នុងនោះរួមមាន៖ក្រសួងមហាផ្ទៃ​ ០១​ គ្រឿង,ទីក្រុងកោះពេជ្រ​  ០៤​ គ្រឿង​ស្នងការនគរបាលរាជធានីភ្នំពេញ ០៣គ្រឿង​ហេីយទឹកប្រេីប្រាស់​អស់​ចំនួន​ ០៣ឡានពេលនេះអគ្គីភ័យខាងលេី​ បានរលត់១០០%ហេីយ​នៅវេលាម៉ោង​ ១១ចំពោះសម្ភារៈខូតខាត​ កន្ទុយម៉ាស៊ីនត្រជាក់​ ០៥គ្រឿង​។
     ខណៈពេលនោះដែរលោកថេង សុថុល អភិបាលខណ្ឌចំការមនបានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថាដោយសូមធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាជនទូទៅពិសេសអ្នកប្រកបមុខរបរបើកលក់ដូរចំណីអាហារឬគ្រឿងបរិភោគនៅតាមបណ្ដាហាងអាហារដ្ឋាននិមួយៗសូមប្រុងប្រយ័ត្នចំពោះបញ្ហាភ្លើងផ្សែងស្របពេលនេះឬខែនេះចូលដល់រដូវរំហើយធ្លាក់ខ្យល់បក់មកពីទិសខាងជើងហើយមានអាកាសធាតុត្រជាក់ចឹងបើសិនជាយើងខ្វះការប្រុងប្រយ័ត្នវាអាចកើតមានបញ្ហាអគ្គីភ័យកើតឡើងជាថាហេតុដោយបំផ្លាញផ្ទះសម្បែងឬហាងលក់ដូរ។ល។និង។ល។ដូចនេះយើងត្រូវចូលរួមប្រុងប្រយ័ត្នទាំងអស់គ្នាបញ្ហាភ្លើងផ្សែងពោលគឺការពារប្រសើរជាងព្យាបាល៕

 

អត្ថបទដែលជាប់ទាក់ទង