ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់ចេញនូវវិធានការមួយចំនួន ដល់ក្រុង ស្រុក បន្តចុះអប់រំផ្សព្វផ្សាយ ដល់អាជីវករលក់ដូរ និងពាណិជ្ជករ ត្រូវធ្វើម្ចាស់ការ ដោយពិនិត្យទីតាំងរៀងៗខ្លួន ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ក្នុងសហគមន៍

102

ព្រះសីហនុ ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ប្រសាសន៍បានដាក់ចេញនូវវិធានការមួយចំនួន ដល់ក្រុង ស្រុក បន្តចុះអប់រំផ្សព្វផ្សាយ ដល់អាជីវករលក់ដូរ និងពាណិជ្ជករ ត្រូវធ្វើម្ចាស់ការ ដោយពិនិត្យទីតាំងរៀងៗខ្លួន អនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ព្រមទាំងអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋត្រូវម្ចាស់ការ ប្រកាន់ឥរិយាបថ និងវិធានការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ក្នុងសហគមន៍ ។

លោកអភិបាល បានអំពាវនាវឲ្យបងប្អូនជនរួមជាតិយើងទាំងអស់គ្នា “ត្រូវតែចូលរួមម្ចាស់ការ​ដើម្បីជួយធ្វើការណែនាំ និងប្រាប់ទៅដល់ទីកន្លែងដែលមានការពាក់ព័ន្ធទាំងឡាយ ដែលខ្លួនបានឆ្លង ពិនិត្យនូវទីតាំងទាំងអស់នោះ​ថាតើពួកគាត់បានរៀបចំបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយឬនៅ? បើមិនទាន់ទេ កុំចាំបាច់អាជ្ញាធរ កុំចាំបាច់កងកម្លាំង ប្រជាជនខ្លួនឯងក៏អាចលើកជាសំណើទៅកាន់មូលដ្ឋាននោះ ដោយតម្រូវឲ្យពួកគាត់ត្រូវតែរៀបចំត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល បើប្រសិនទីកន្លែងនោះ មិនបានរៀបចំត្រឹមត្រូវនោះទេ សូមកុំចូល ។ អ្នកលក់បាយ លក់អាហារ លក់សម្ភារដែលយើងត្រូវទៅ ហើយគេមិនរៀបចំទេ យើងក៏មិនចាំបាច់ទៅកន្លែងនោះទេ ។ មិនមែនរើសអើងទេ ប៉ុន្តែជាវិធានរួមគ្នាការពារ ប្រសិនបើមិនដូច្នេះទេ គាត់ចង់ធ្វើក៏ធ្វើទៅ គាត់មិនធ្វើក៏អត់អីដែរ។ ប្រសិនបើពួកគាត់ធ្វើឥរិយាបថបែបនេះបាន នឹងធ្វើឲ្យទីតាំងផ្សេងៗមានការចូលរួម ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងកូវីដ១៩”៕

អត្ថបទដែលជាប់ទាក់ទង